កីឡា
មនុស្ស១៥នាក់ត្រូវបានឃាត់ខ្លួន ករណីជួញដូរគ្រឿងញៀននៅជិតភូមិកីឡាអូឡាំពិក
សមត្ថកិច្ចរបស់ប្រទេសបារាំង បានឃាត់ខ្លួនមនុស្សចំនួន ១៥នាក់ ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន នៅជិតភូមិរបស់អត្តពលិក ដែលសាងសង់សម្រាប់ការប្រកួតកីឡាអូឡាំពិក ភាគខាងជើងទីក្រុងប៉ារីស។ នេះបើយោងតាមប្រភពពីប៉ូលិសបានរាយការណ៍កាលពីថ្ងៃពុធ។

ប្រភពមួយបានប្រាប់ AFP ថា ជនសង្ស័យត្រូវបានចាប់ខ្លួននៅផ្ទះរបស់ពួកគេកាលពីព្រឹកថ្ងៃអង្គារ ដោយមាន ១៤នាក់ត្រូវបានចាប់ខ្លួនក្នុងមន្ទីរឃុំឃាំង។ ក្នុងប្រតិបត្តិការនេះ ប៉ូលិស និងមន្ត្រីគយរឹបអូសបានថ្នាំញៀនជិត១០គីឡូក្រាម និងសាច់ប្រាក់សុទ្ធចំនួន ២១,៧០០ដុល្លារ ព្រមទាំងទូរស័ព្ទដៃចំនួន ៤៨គ្រឿង។
ប្រភពពីប៉ូលិសផ្សេងទៀតបាននិយាយថា ប្រតិបត្តិការនេះធ្វើឡើងនៅជិតភូមិអូឡាំពិក សំដៅលើទីតាំងជួញដូរដែលគេស្គាល់ថា ប៉ូលិសបាននិងកំពុងត្រួតពិនិត្យក្នុងការរៀបចំសម្រាប់ការប្រកួតកីឡាអូឡាំពិក ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២៦ ខែកក្កដា។ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ប៉ូលិសបានបង្កើនប្រតិបត្តិការនៅក្នុងទីក្រុង Seine-Saint-Denis ជាកន្លែងដែលភូមិរបស់អត្តពលិកស្នាក់នៅ។

ភូមិអូឡាំពិក ដែលជាគម្រោងសាងសង់ថ្មីដ៏ធំបំផុតសម្រាប់កីឡាអូឡាំពិកនាពេលខាងមុខ មានទីតាំងនៅមាត់ទន្លេ ក្នុងទីក្រុង Seine-Saint-Denis ជាតំបន់ដែលកំពុងដំណើរការឡើងវិញនៅតំបន់ជាយក្រុងដែលខ្វះខាតផ្នែកសេដ្ឋកិច្ចនេះ។ វានឹងផ្ទុកមនុស្សជាង ១៤,០០០នាក់ នៅក្នុងអគារចំនួន៨២ ដែលរីករាលដាលនៅទូទាំងក្រុង Saint-Denis, Saint-Ouen និង Ile-Saint-Denis ភាគខាងជើងនៃទីក្រុងប៉ារីស។
គណៈកម្មធិការស៊ើបអង្កេតព្រឹទ្ធសភាបានចេញផ្សាយរបាយការណ៍មួយកាលពីពាក់កណ្តាលខែឧសភា ព្រមានអំពីការកើនឡើងឥទ្ធិពលនៃការជួញដូរគ្រឿងញៀននៅក្នុងប្រទេសបារាំង ដែលគូសបញ្ជាក់ដោយការកើនឡើងនៃអំពើហិង្សាទាក់ទងនឹងការប្រកួតប្រជែងក្នុងចំណោមក្រុមឧក្រិដ្ឋជន។ យោងតាមសមាជិកព្រឹទ្ធសភា ការជួញដូរគ្រឿងញៀនក្នុងប្រទេសបារាំង រកចំណូលបានចន្លោះពី ៣,២ពាន់លានដុល្លារ និង ៦,៥ពាន់លានដុល្លារ ជារៀងរាល់ឆ្នាំ៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ AFP
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


