ព័ត៌មានជាតិ
រាជរដ្ឋាភិបាល យល់ព្រមឲ្យអនុវត្តនូវវិធានការច្បាប់ចំពោះបុគ្គល និងទីតាំង ដែលមិនអនុវត្តវិធានការសុខាភិបាល
រាជរដ្ឋាភិបាល បានសម្រេចជាគោលការណ៍យល់ព្រមឲ្យអនុវត្តនូវវិធានការច្បាប់បន្ថែមចំពោះបុគ្គល និងទីតាំងដែលមិនសហការនូវវិធានការសុខាភិបាល ដែលក្នុងនោះ ទី១, ចំពោះជនបរទេស ត្រូវបណ្ដេញចេញពីកម្ពុជា និងហាមចូលប្រទេសសារជាថ្មី ទី២, ចំពោះជនជាតិខ្មែរ ត្រូវចាត់វិធានការតាមផ្លូវច្បាប់ ទី៣, ចំពោះទីតាំង ត្រូវដកហូតអាជ្ញាប័ណ្ណ និងបិទអាជីវកម្មក្នុងទីតាំង។

ការសម្រេចនេះ បានធ្វើឡើងតាមរយៈលិខិតចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ របស់ ទីស្ដីការគណៈរដ្ឋមន្ត្រី ចុះហត្ថលេខាដោយលោក កែន សត្ថា រដ្ឋលេខាធិការ ទីស្ដីការគណៈរដ្ឋមន្ត្រី និងយោងទៅលើការស្នើសុំរបស់អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថា មានជំងឺកូវីដ-១៩ នៃគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ព្រមទាំងលិខិតចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ របស់ខុទ្ទកាល័យសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងចំណារដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១។

គួររំលឹកថា កាលពីថ្មីៗនេះ លោកឧត្តមសេនីយ៍ ឌី វិជ្ជា អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថា មានផ្ទុកជំងឺកូវីដ១៩ បានស្នើសុំទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីអនុវត្តច្បាប់ចំពោះបុគ្គល ដែលមិនធ្វើតាមវិធានការរបស់ក្រសួងសុខាភិបាល និងគេចវេះមិនព្រមចូលខ្លួនធ្វើចត្តាឡីស័ក ព្រមទាំងមិនសហការផ្តល់ការសម្ភាសន៍ជាដើម។
ក្នុងលិខិតគោរពជូនសម្តេចតេជោលើកឡើងថា កន្លងមកក្នុងព្រឹត្តិការណ៍៣ វិច្ឆិកា ២៨ វិច្ឆិកា និងព្រឹត្តិការណ៍ ២០កុម្ភៈ អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថា មានផ្ទុកជំងឺកូវីដ១៩ តែងតែជួបប្រទះនូវបញ្ហាប្រឈមមួយចំនួន ក្នុងប្រតិបត្តិការរបស់ខ្លួន ក្នុងនោះបញ្ហាបុគ្គល ជាប់ពាក់ព័ន្ធជំងឺកូវីដ១៩ មិនព្រមសហការផ្តល់ការសម្ភាសន៍ ផ្តាច់ទំនាក់ទំនង និងករណីរត់គេចមិនព្រមធ្វើចត្តាឡីស័ក ព្រមទាំងទីតាំងមិនសហការចំពោះកិច្ចប្រតិបត្តិការស្រាវជ្រាវ និងតាមដានបុគ្គល ផ្ទុកជំងឺកូវីដ១៩ ដែលឲ្យធ្វើប្រតិបត្តិការមានភាពយឺតយ៉ាវ និង ខ្វះចន្លោះ ហេតុដូចនេះដើម្បីពង្រឹងប្រសិទ្ធភាពការងារ ទប់ស្កាត់ការរីករាលដាលនៃកូវីដ១៩ ក្នុងសហគមន៍ អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថា មានផ្ទុកជំងឺកូវីដ១៩ បានស្នើសុំ គោលការណ៍ដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នូវវិធានការច្បាប់បន្ថែមចំពោះបុគ្គល និងទីតាំង ដែលមិនសហការ ។



ចំណុចដែលស្នើសុំគោលការណ៍នោះរួមមាន: ១. ចំពោះជនបរទេសសូម គោរពស្នើសុំ បណ្តេញ ចេញពីព្រះរាជាណាចក្រកម្ពុជា និង ហាមចូល ប្រទេសសារជាថ្មី។ ២. ចំពោះជន ជាតិ ខ្មែរ សូម គោរពស្នើសុំចាត់ វិធានការតាម ផ្លូវច្បាប់។ ៣. ចំពោះ ទីតាំង សូម ដកហូតអាជ្ញាប័ណ្ណ និងបិទអាជីវកម្មក្នុងទីតាំង។ ផ្អែកតាមសំណើនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាយល់ ព្រមតាម សំណើរ ៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


