ព័ត៌មានជាតិ
សម្ដេចធិបតី ណែនាំឱ្យសមាគមសិល្បករខ្មែរ ជួយចាស់ជរា ក្មេងកំព្រា និងបន្តជួយទ្រទ្រង់ជីវភាពសិល្បករចាស់ជរា
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យសមាគមសិល្បកខ្មែរ ជួយកិច្ចការសង្គម ជួយដល់កុមារ ជនរងគ្រោះ និងត្រូវបន្តជួយទ្រទ្រង់ជីវភាពសិល្បករខ្មែរដែលចាស់ជរា។ សម្ដេចធិបតី បានថ្លែងដូច្នេះ នៅក្នុងពិធីជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយសិល្បករខ្មែរ ដែលធ្វើឡើងក្រោមប្រធានបទ « អ្នកស្នងមរតក» នាល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤។

សម្ដេចធិបតី បានថ្លែងសង្កត់ធ្ងន់ដូច្នេះ « សមាគមក៏ត្រូវគិតគូរ នឹងរួមចំណែកបង្កើនសកម្មភាពជួយសង្គម កុមារ ស្ត្រី ចាស់ជរា ជនពិការ និងអនាម័យបរិស្ថានជាដើម។ ជាពិសេស គឺបន្តយកចិត្តទុកដាក់ដល់សិល្បករ សិល្បការិនី វ័យចាស់ជរា ដែលមានជីវភាពលំបាក ដូចដែលធ្វើកន្លងមកនេះ»។
ជាមួយគ្នានេះ ក្នុងពិធីដដែល សម្ដេចធិបតី បានណែនាំសិល្បករ សិល្បការិនីជំនាន់ក្រោយគ្រប់ត្រូវចេះដឹងគុណសិល្បកររាមច្បង។
ជាការកត់សម្គាល់ នៅមុនការណែនាំរបស់សម្ដេចធិបតី នាពេលនេះ ជាក់ស្ដែង ប្រធានសមាគមសិល្បករខ្មែរ អាណត្តិទី៦ បានធ្វើសកម្មភាពចុះសាកសួរសុខទុក្ខសិល្បករចាស់ជរា ភរិយាអតីតតារាចម្រៀង ដោយក្នុងពេលចុះសួរទុក្ខនោះ ក៏បានភ្ជាប់ទៅជាមួយថវិកាឧបត្ថម្ភមួយចំនួន។

តួយ៉ាងដូចជា កាលពីថ្ងៃទី៦ ខែឧសភា តំណាងប្រធានសមាគមសិល្បករខ្មែរ បានអញ្ជើញចូលរួមពិធីបុណ្យទក្ខិនុប្បទានគម្រប់ខួប៧ថ្ងៃរបស់អតីតអ្នកកំប្លែងនាយធុង និងក្នុងថ្ងៃដដែល ចូលរួមពិធីបុណ្យសពម្ដាយរបស់លោកស្រី ចាន់ តារាទី។
បន្ថែមពីនេះ ប្រធានសមាគមសិល្បករខ្មែរ អ្នកឧកញ៉ា ម៉ៅ ចំណាន នាថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ បានទៅសួរសុខទុក្ខព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ រសិល្បករចាប៉ីដងវែង ដែលសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត(ពេទ្យរុស្ស៊ី) ព្រមទាំងឧបត្ថម្ភថវិការបស់សមាគម និងថវិកាផ្ទាល់ខ្លួនរបស់អ្នកឧកញ៉ា ជូនលោកព្រឹទ្ធាចារ្យ សម្រាប់ប្រើប្រាស់ និងព្យាបាលជំងឺ។

បន្ទាប់ពីនេះ នៅថ្ងៃទី១១ ប្រធានសមាគម បានទៅទស្សនាការសម្ដែងល្ខោននិយាយរឿង«ផ្លែក្រៅដើម» សម្ដែងដោយក្រុមឥសីវ៉ូលេ ដែលប្រភេទទស្សនីយភាពខ្វះការគាំទ្រពីអ្នកទស្សនា។
អ្នកឧកញ៉ា ប្រធានសមាគម ក៏ធ្លាប់ទៅសួរសុខទុក្ខភរិយាលោកស្រី ខាវ ថងញ៉ុត ភរិយារបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ដែលកំពុងមានជំងឺប្រចាំកាយជាច្រើនមុខ។ ក្នុងពេលនោះ ប្រធានសមាគម បានឧបត្ថម្ភថវិការបស់សមាគម ជូនដល់ភរិយាអធិរាជសំឡេងមាស សម្រាប់ទុកព្យាបាលជំងឺ និងទុកសម្រាប់ធ្វើបុណ្យទានផងដែរ៕


-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


