ព័ត៌មានអន្ដរជាតិ
ត្រៀមខ្លួន! ឆ្នាំក្រោយ ព្យុះព្រះអាទិត្យ នឹងវាយប្រហារភពផែនដី កាចសាហាវជាងឆ្នាំនេះទៀត
តាមការចុះផ្សាយរបស់ Daily Mail, អ្នកជំនាញខាងតារាសាស្រ្តនៅសាកលវិទ្យាល័យ Harvard លោកសាស្រ្តាចារ្យ Jonathan McDowell បានព្រមានថា នៅឆ្នាំក្រោយនេះ វដ្តព្រះអាទិត្យនឹងឈានដល់ចំណុចកំពូល ហើយជះកម្តៅក្នុងកម្រិតខ្លាំងបំផុត បង្កជាព្យុះភូមិសាស្រ្តម៉ាញេទិច ឬគេអាចហៅបានថាជាព្យុះព្រះអាទិត្យ មកវាយប្រហារភពផែនដី ជាមួយកម្លាំងធ្ងន់ធ្ងរបំផុតមិនធ្លាប់មានសោះ នារយៈពេល១៦៥ឆ្នាំមកនេះ។

ត្បិតតែឆ្នាំ២០២៤ ព្យុះព្រះអាទិត្យបានវាយប្រហារភពផែនដី ជាច្រើនលើកច្រើនសារួចហើយក៏ដោយ ប៉ុន្តែក្រុមអ្នកវិទ្យាសាស្រ្តអះអាងថា ឥទ្ធិពលរបស់វានឹងមិនខ្លាំងដូចនៅឆ្នាំក្រោយទេ ហើយលោក McDowell ថែមទាំងបញ្ជាក់ពេលវេលាច្បាស់ៗទៀតផង គឺវានឹងកើតឡើងក្នុងខែកក្កដា ឆ្នាំ២០២៥។
កាលពីសប្តាហ៍មុន គេដឹងថា ព្រះអាទិត្យបានចេញលេចនូវតំបន់ខ្មៅដ៏ធំគួរឲ្យខ្លាច ហើយបង្កជាព្យុះភូមិសាស្រ្តម៉ាញេទិចក្នុងកម្រិតធ្ងន់ធ្ងរ (G5) ពោលគឺវាដូចទៅនឹងព្រឹត្តិការណ៍ Carrington ដ៏ល្បីល្បាញកាលពីឆ្នាំ១៨៥៩ ដែលកាលឆ្នាំនោះ ព្យុះព្រះអាទិត្យ Carrington បានដុតកម្ទេចខ្សែកាប កាត់ផ្តាច់ទំនាក់ទំនងជុំវិញពិភពលោក និងថែមទាំងរំខានដល់ត្រីវិស័យរបស់កប៉ាល់នានាទៀតផង។

ដោយឡែក នៅចុងសប្តាហ៍នេះ តាមការព្យាកររបស់រដ្ឋបាលមហាសមុទ្រនិងបរិយាកាសជាតិអាមេរិក ហៅកាត់ NOAA, ផែនដី នឹងរងការវាយប្រហារដោយព្យុះព្រះអាទិត្យដ៏មានឥទ្ធិពលមួយទៀត ដែលឥទ្ធិពលរបស់វាអាចបណ្តាលឲ្យដាច់ប្រព័ន្ធទំនាក់ទំនងតាមរលកធាតុអាកាស និងបង្កការលំបាកផ្សេងៗ។
យ៉ាងណាមិញ កាលពីដើមខែឧសភា ព្រះអាទិត្យ ក៏បានបញ្ចេញប្លាស្មាដ៏មានឥទ្ធិពលបំផុតក្នុងរយៈពេល២០ឆ្នាំរួចទៅហើយដែរ ដោយជាលទ្ធផល បង្កការរំខានដល់ខ្សែទំនាក់ទំនងទូទាំងពិភពលោក។

តាមពិតទៅ NOAA បានដាក់ការឃ្លាំមើលព្យុះភូមិសាស្រ្តម៉ាញេទិចធ្ងន់ធ្ងរ ចាប់តាំងពីថ្ងៃទី១១ខែឧសភាមកម្ល៉េះ នៅពេលដែលចំណុចខ្មៅលើផ្ទៃព្រះអាទិត្យដដែលនេះ បានលេចឡើង ហើយជះប្លាស្មាដ៏មានថាមពលយ៉ាងគំហុក មកលើភពផែនដី។
ទោះបីជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ទាំងនេះនឹងមិនចោទជាបញ្ហាធំដុំដល់អ្នកវិទ្យាសាស្រ្តឡើយ ព្រោះថា ពួកគេទទួលបានមេរៀននិងបទពិសោធន៍ពីព្រឹត្តិការណ៍មុនៗរួចទៅហើយ ទើបធ្វើឲ្យពួកគេត្រៀមខ្លួនបានល្អដើម្បីទប់ទល់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ព្យុះព្រះអាទិត្យដ៏ធំមួយទៀត នឹងវាយប្រហារចំផែនដីពេញទំហឹង នៅសប្តាហ៍នេះ

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន