ព័ត៌មានអន្ដរជាតិ
ប្រទេសអឺរ៉ុប១ទៀតហើយ ប្រកាសទទួលស្គាល់រដ្ឋប៉ាឡេស្ទីន
សភាស្លូវេនី កាលពីថ្ងៃអង្គារទី៤ ខែមិថុនា បានសម្រេចអនុម័តក្រឹត្យទទួលស្គាល់រដ្ឋប៉ាឡេស្ទីន បន្ទាប់ពីការទទួលស្គាល់ដោយប្រទេសអឺរ៉ុបចំនួន៣ផ្សេងទៀតមានដូចជា អេស្ប៉ាញ អៀរឡង់ និងន័រវេស កាលពីសប្ដាហ៍មុន។

ការអនុម័តនេះ ធ្វើឡើងក្រោយពីមានការបោះឆ្នោតដោយសមាជិកសភាចំនួន ៩០រូប ហើយក្នុងនោះក្រឹត្យទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ទទួលបានសម្លេងគាំទ្រចំនួន ៥២សម្លេង។ គណបក្សប្រឆាំងនៅស្លូវេនី បានធ្វើពហិការមិនចូលរួមបោះឆ្នោត នៅក្នុងសម័យប្រជុំអស់រយៈពេល៦ម៉ោងយ៉ាងច្របូកច្របល់នេះទេ។
លោក Robert Golob នាយករដ្ឋមន្ត្រីស្លូវេនី បានសរសេរនៅលើគណនីផ្លូវការរបស់រដ្ឋាភិបាលតាមរយៈបណ្ដាញសង្គម X ថា “ការទទួលស្គាល់ប៉ាឡេស្ទីនជារដ្ឋអធិបតេយ្យ និងឯករាជ្យ បានផ្ដល់ក្ដីសង្ឃឹមចំពោះប្រជាជនប៉ាឡេស្ទីនដែលនៅតំបន់ West Bank និងនៅតំបន់ហ្គាហ្សា”។
ស្លូវេនី បានក្លាយជាប្រទេសចុងក្រោយគេ បន្ទាប់ពីការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនរួចមកហើយដោយបណ្ដាប្រទេសសមាជិកចំំនួន ១៤៥ នៅក្នុងអង្គការសហប្រជាជាតិ។ ការចែងនៅក្នុងក្រឹត្យថ្មី បានបញ្ជាក់ថា រដ្ឋាភិបាលស្លូវេនី នឹងទទួលស្គាល់អធិបតេយ្យរបស់ប៉ាឡេស្ទីន ស្របតាមសេចក្ដីសម្រេចអង្គការសហប្រជាជាតិឆ្នាំ១៩៦៧ ឬក៏ធ្វើតាមកិច្ចព្រមព្រៀងសន្តិភាពណាមួយ ដែលនឹងធ្វើឡើងដោយភាគីជម្លោះទាំងសងខាង នាថ្ងៃខាងមុខ។
សូមបញ្ជាក់ថា ការវាយប្រហារនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដោយក្រុមហាម៉ាស នៅភាគខាងត្បូងប្រទេសអ៊ីស្រាអ៊ែល បានបណ្ដាលឲ្យមានមនុស្សស្លាប់ជាង ១ ១៧០នាក់ ក្នុងនោះភាគច្រើនគឺជាជនស៊ីវិល ហើយក៏មានការចាប់ចំណាប់ខ្មាំងចំនួន ២៥២នាក់ផងដែរ។ នេះបើយោងតាមរបាយការណ៍ចុះផ្សាយដោយសារព័ត៌មាន AFP។
ជាការសងសឹក ក្រុមយោធាអ៊ីស្រាអ៊ែល បានវាយបក និងសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៥ ៩៨៤នាក់នៅតំបន់ហ្គាហ្សា ហើយភាគច្រើនគឺជាជនស៊ីវិល៕
ដោយ៖ ឈាង
អានបន្ថែម៖ អេស្ប៉ាញ អៀរឡង់ និងន័រវេស ប្រកាសរួមគ្នាទទួលស្គាល់រដ្ឋប៉ាឡេស្ទីន
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


