ព័ត៌មានអន្ដរជាតិ
អេស្ប៉ាញ អៀរឡង់ និងន័រវេស ប្រកាសរួមគ្នាទទួលស្គាល់រដ្ឋប៉ាឡេស្ទីន
អេស្ប៉ាញ អៀរឡង់ និងន័រវេស នឹងប្រកាសទទួលស្គាល់រដ្ឋប៉ាឡេស្ទីន នៅថ្ងៃទី២៨ ខែឧសភា នេះ បើទោះជាមានប្រតិកម្មមិនពេញចិត្តខ្លាំងពីសំណាក់ប្រទេសអ៊ីស្រាអ៊ែលក៏ដោយ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។

ប្រទេសអឺរ៉ុបទាំង៣ បានចូលរួមជាមួយបណ្ដាប្រទេសជាង១៤០ទៀតក្នុងចំណោមសមាជិកចំនួន១៩៣ប្រទេសនៅក្នុងអង្គការសហប្រជាជាតិ ដែលទទួលស្គាល់ប៉ាឡេស្ទីនជា “ប្រទេសមួយ” ក្រោមហេតុផលចង់បង្កើនកិច្ចប្រឹងប្រែង ដើម្បីទទួលបានបទឈប់បាញ់នៅក្នុងសង្គ្រាមអ៊ីស្រាអ៊ែលជាមួយក្រុមហាម៉ាស ក្នុងតំបន់ហ្គាហ្សា។
លោក Pedro Sanchez នាយករដ្ឋមន្ត្រីអេស្ប៉ាញ បាននិយាយថា វាគឺជាការសម្រេចចិត្តប្រវត្តិសាស្ត្រ ដែលមានគោលបំណងតែមួយគត់គឺ អ៊ីស្រាអ៊ែល និងប៉ាឡេស្ទីនទទួលសន្ដិភាព។ លោក Sanchez បានបន្តថា អេស្ប៉ាញ នឹងទទួលស្គាល់រដ្ឋបង្រួបបង្រួមប៉ាឡេស្ទីន ដែលរាប់បញ្ចូលតំបន់ហ្គាហ្សាស្ទ្រីប និងតំបន់ West Bank ក្រោមការគ្រប់គ្រងដោយអាជ្ញាធរជាតិប៉ាឡេស្ទីន ដោយមានក្រុងយេរូសាឡឹមបែកខាងកើតជារដ្ឋធានី។ អេស្ប៉ាញ នឹងមិនទទួលស្គាល់ការផ្លាស់ប្ដូរបន្ទាត់ព្រំដែនដែលបានកំណត់មុនឆ្នាំ១៩៦៧ឡើយ លុះត្រាណាតែមានការទទួលស្គាល់ពីភាគីពាក់ព័ន្ធទាំងសងខាង។

បន្ថែមពីនេះ នាយកដ្ឋានកិច្ចការបរទេសរបស់ប្រទេសអៀរឡង់ ធ្លាប់បានលើកឡើងកាលពីសប្ដាហ៍មុនថា ខ្លួននឹងផ្លាស់ប្ដូរពីការិយាល័យតំណាងឲ្យក្លាយជាស្ថានទូតផ្លូវការនៅទីក្រុង Ramallah ក្នុងតំបន់ West Bank ហើយក៏មានការតែងតាំងឯកអគ្គរដ្ឋទូតនៅទីនោះផងដែរ។ ចំណែកឯភ្នាក់ងារបេសកកម្មប៉ាឡេស្ទីននៅអៀរឡង់ នឹងត្រូវកែប្រែឲ្យក្លាយជាស្ថានទូតវិញដូចគ្នា។
បណ្ដាប្រទេសទាំង៣ បានថ្លែងរួមគ្នាថា ពួកគេសង្ឃឹមថា ការសម្រេចចិត្តនេះនឹងជួយជំរុញឲ្យបណ្ដាប្រទេសនៅសហភាពអឺរ៉ុបយកលំនាំតាម៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


