Connect with us

ព័ត៌មានអន្ដរជាតិ

ខ្មាន់កាំភ្លើង បាញ់រះចូលស្ថានទូតអាមេរិក នៅ លីបង់

បានផុស

នៅ

តាមសេចក្តីរាយការណ៍របស់ RT នៅថ្ងៃពុធទី៥ខែមិថុនា, ខ្មាន់កាំភ្លើងម្នាក់ដែលគេសន្មត់ថាជាជនជាតិស៊ីរី បានបាញ់រះចូលស្ថានទូតអាមេរិក ក្បែរទីក្រុង បេរូត នៃប្រទេសលីបង់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបថត៖ AFP)

យោធាលីបង់ បានចេញសេចក្តីថ្លែងការណ៍ថា ឆ្មាំស្ថានទូត​ បានបាញ់តបទៅខ្មាន់កាំភ្លើងបណ្តាលឲ្យរងរបួស រួចក៏ចាប់ខ្លួនបាននិងបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាល។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក មានការបាញ់តដៃគ្នា នៅខាងក្រៅស្ថានទូតរយៈពេល ប្រហែលកន្លះម៉ោង។ ទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗ មិនទាន់មានសេចក្តីរាយការណ៍ថាតើមានជនរងគ្រោះឬក៏អត់នោះទេ ហើយក៏មិនទាន់មានការបញ្ជាក់ច្បាស់អំពីមូលហេតុ ​នៃ​ការ​បាញ់​ប្រហារ​នេះដែរ ប៉ុន្តែខ្មាន់កាំភ្លើងមានពាក់អាវកាក់សរសេរពាក្យ “រដ្ឋឥស្លាម” ជាភាសាអារ៉ាប់ និងអក្សរកាត់ជាភាសាអង់គ្លេស IS ទើបគេសន្មត់ថា រូបគេគឺជាភេរវករ។

(រូបថត៖ AP)

ការបាញ់ប្រហារ កើតឡើងចំពេលស្ថានការណ៍នៅតែក្តៅគគុក ក្នុងប្រទេសមេឌីទែរ៉ាណេដ៏តូចមួយនេះ ខណៈការប្រយុទ្ធគ្នារាប់ខែរវាងក្រុមសកម្មប្រយុទ្ធ ហេសបូឡា និងទាហានអ៊ីស្រាអែល បានបង្ខំឲ្យមនុស្សរាប់ម៉ឺននាក់រត់ភៀសខ្លួន រីឯបញ្ហានយោបាយនិងសេដ្ឋកិច្ច បានជាប់គាំងអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

សូមរម្លឹកថា បេសកកម្មការទូតរបស់សហរដ្ឋអាមេរិកនៅទីក្រុង បេរូត ត្រូវរងគ្រោះដោយការវាយប្រហារភេរវកម្មដ៏ធំមួយនៅថ្ងៃទី ១៨ ខែមេសា ឆ្នាំ១៩៨៣ ពេលអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ បានបំផ្ទុះរថយន្តនៅខាងក្នុងបរិវេណស្ថានទូត ដោយសម្លាប់មនុស្សចំនួន៦៣នាក់ ក្នុងនោះក៏មានជនជាតិអាមេរិក ១៧នាក់ផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ស្ថានទូតអាមេរិក និងអ៊ីស្រាអែល នៅអាហ្សង់ទីន រងការគំរាមកំហែងដោយគ្រាប់បែក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម