ជីវិតកម្សាន្ដ
Daesung ទម្លាយអារម្មណ៍ពិត ធ្លាប់ខូចចិត្តដោយសារតែស្នេហា កាលនៅរៀនបឋម
នៅក្នុងវគ្គចុងក្រោយនៃកម្មវិធី ‘Korea-Japan Top Ten Show’ របស់ MBN ដែលបានចាក់ផ្សាយនៅថ្ងៃទី ០៤ ខែមិថុនា Daesung សមាជិកក្រុម Big Bang បានចែករំលែកនូវការចងចាំពីកុមារភាពដ៏គួរឲ្យសោកស្ដាយ នៃក្តីស្រឡាញ់ដែលមិនអាចទទួលយកបាន។

ក្នុងអំឡុងពេលនៃការប្រកួតប្រជែងច្រៀងដែលមានប្រធានបទជុំវិញ ‘បទចម្រៀងស្នេហាលាក់កំបាំង’ រវាងកូរ៉េ និងជប៉ុន ពិធីករបានសាកសួរ Daesung អំពី Crush(មនុស្សលួចស្រលាញ់) លើកដំបូងរបស់គាត់។ រំលឹកឡើងវិញ តារាប្រុសរូបនេះបានបង្ហើបថា “កាលនៅសាលាបឋមសិក្សា ខ្ញុំបានស្រលាញ់ក្មេងស្រីម្នាក់ តាំងពីថ្នាក់ទីមួយដល់ថ្នាក់ទីបួន”។
ក្នុងនោះផងដែរ Daesung បានរៀបរាប់ថា “ខ្ញុំពិតជាចង់សារភាពពីអារម្មណ៍របស់ខ្ញុំទៅកាន់នាង” ។ ទោះយ៉ាងណាក៏ដោយ កាលៈទេសៈបានផ្លាស់ប្តូរនៅពេលដែលគាត់ប្រឈមមុខនឹងការផ្ទេរសាលា។ Daesung បានសារភាពថា “ខ្ញុំបានគិតអំពីការចាកចេញ បន្ទាប់ពីបង្ហាញអារម្មណ៍របស់ខ្ញុំ ទោះបីជាខ្ញុំដឹងថាវានឹងមិនដំណើរការក៏ដោយ”។
ក្រោយមកទៀត ទើបរូបលោកដាច់ចិត្តសារភាពពីភាពក្លាហានរបស់ខ្លួន ចំពោះ Crush របស់គាត់មុនពេលផ្ទេរសាលាផ្សេងដោយនិយាយថា “ខ្ញុំចូលចិត្តអ្នក”។
យ៉ាងណាក៏ដោយ ភាពខ្មាសអៀនដ៏លើសលប់ បានរារាំងគាត់មិនឲ្យឮការឆ្លើយតបរបស់នាង ហើយគាត់គ្រាន់តែផ្លាស់ទៅសាលាថ្មីរបស់គាត់។ មកដល់ពេលនេះមិនដឹងថារូបក្មេងស្រីនោះនៅចងចាំលោកទៀតឬអត់ទេ? ឬនាងក៏ស្រលាញ់តបមកវិញដែរ។ ប៉ុន្តែយ៉ាងណាក៏ដោយ នេះគ្រាន់តែស្នេហាវ័យក្មេង ដែលគួរចងចាំកាលពីកុមារភាពតែប៉ុណ្ណោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Suzy សារភាពថា នាងសប្បាយចិត្តពេលក្លាយជាតារាសម្ដែង ជាងតារាចម្រៀង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


