ជីវិតកម្សាន្ដ
Suzy សារភាពថា នាងសប្បាយចិត្តពេលក្លាយជាតារាសម្ដែង ជាងតារាចម្រៀង
Suzy អតីតសមាជិកក្រុម Miss A បានសារភាពដោយស្មោះត្រង់អំពីការពេញចិត្តរបស់នាង ក្នុងអាជីពបច្ចុប្បន្នបន្ទាប់ពីផ្លាស់ប្តូរទៅជាតារាសម្តែងស្រីមួយរូប។ នេះបើយោងតាមការចុះផ្សាយពី Allkpop នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤។
តួឯកស្រីក្នុងរឿង “តារាធ្លាក់ក្នុងអន្លងស្នេហ៍” បានផ្ដល់បទសម្ភាសន៍ផ្ទាល់ជាមួយ Wikitree មុនការចេញផ្សាយខ្សែភាពយន្តក្រោមចំណងជើងថា ‘Wonderland’ ដោយក្នុងនោះនាងបានរៀនរាប់អំពីអាម្មណ៍ពិតៗ ក្រោយប្រែក្លាយជាតារាចម្រៀង មកជាតារាសម្ដែងស្រីមួយរូប។
តាមពិតទៅ Suzy បានបង្ហាញខ្លួនជាសមាជិកក្រុមចម្រៀងស្រី Miss A ក្រោមផលិតកម្ម JYP Entertainment ក្នុងឆ្នាំ ២០១០ បានចាប់ផ្ដើមសម្ដែងតាមរយៈរឿងភាគ KBS2 ‘Dream High Season 1’ នៅឆ្នាំបន្ទាប់។ បន្ទាប់ពីក្រុមនេះត្រូវបានរំសាយនៅឆ្នាំ ២០១៧ នាងក៏បានបន្តអាជីពច្រៀងទោល ប៉ុន្តែបានផ្លាស់ប្តូរការផ្តោតអារម្មណ៍ភាគច្រើនរបស់នាងទៅសម្តែងវិញ។

យ៉ាងណាក៏ដោយ គិតមកដល់ពេកនេះវាមានរយៈពេល ១៥ ឆ្នាំ ចាប់តាំងពីការបង្ហាញខ្លួនដំបូង Suzy បានឆ្លុះបញ្ចាំងពីសកម្មភាពកាលពីអតីតកាលរបស់នាងដោយនិយាយថា “វាគួរឲ្យស្រលាញ់ណាស់ កាលខ្ញុំនៅក្មេងជាងពេលនេះ ខ្ញុំមិនគិតថាអតីតកាលរបស់ខ្ញុំគួរឲ្យស្រលាញ់ទេ។ ប៉ុន្តែឥឡូវនេះខ្ញុំកាន់តែក្មេងជាងវ័យ! ពេលខ្ញុំមើលទៅក្រោយ ពេលខ្លះការចងចាំរបស់ខ្ញុំខ្សោយ ដូច្នេះខ្ញុំតែងតែឆ្ងល់ថា ហេតុអ្វីខ្ញុំនៅទីនោះ? ប្រហែលជាដោយសារតែការចងចាំរបស់ខ្ញុំរសាត់ទៅហើយ ដែលខ្ញុំមើលឃើញថាខ្លួនឯងក្មេងជាងមុន”។
លើសពីនេះ Suzy បានប្រាប់ថា ការពេញចិត្តក្នុងជីវិតជាតារាសម្ដែងនាពេលបច្ចុប្បន្នរបស់នាង គឺមានច្រើន បើធៀបនឹងសម័យកាលនាងជាតារាចម្រៀង។ នាងបាននិយាយថា “កាលខ្ញុំនៅក្មេង ខ្ញុំអត់មានការលំហែទេ ហើយវាមានការប្រកួតប្រជែងជាងមុន ខ្ញុំខ្វះឱកាសក្នុងការគិតពីជីវិតរបស់ខ្ញុំ ឬសង្កេតមើលវាពីទស្សនៈផ្សេង ដូច្នេះជាជាងមានអារម្មណ៍ថាវាពិបាក។ តែវាជាអនុស្សាវរីយ៍តស៊ូកាលនៅក្មេង វាក៏ជាការចងចាំមួយដែរ”។
នាងបានបន្ថែមថា “ឥឡូវនេះខ្ញុំមានពេលវេលាសម្រាកដើម្បីមើលជីវិតរបស់ខ្ញុំច្រើនជាងពេលនោះទៅទៀត ដូច្នេះការពេញចិត្តរបស់ខ្ញុំគឺមានច្រើនជាងពីមុន។ ប៉ុន្តែខ្ញុំគិតថា ខ្ញុំមានអារម្មណ៍ទាំងនេះដោយសារតែពេលនោះផងដែរ”។

សូមបញ្ចាក់ដែរថា Wonderland គឺជាភាពយន្តថ្មីរបស់អ្នកដឹកនាំរឿង Kim Tae Yong ដែលទទួលបានសេចក្តីស្រឡាញ់ខ្លាំងចំពោះ ‘Late Spring’ និង ‘Familyhood’ ដោយពណ៌នាអំពីរឿងរ៉ាវនៃការជួបជុំជាមួយមនុស្សជាទីស្រលាញ់តាមរយៈសេវាកម្មហៅជាវីដេអូ ‘Wonderland’ ដែលនាំអ្នកស្លាប់មកវិញដោយប្រើ បញ្ញាសិប្បនិម្មិត។ នៅក្នុងខ្សែភាពយន្តនេះ Suzy ដើរតួជា ‘Jung In’ នាំមិត្តប្រុស Tae Joo មកវិញ (សម្តែងដោយ Park Bo Gum) ដោយប្រើសេវាកម្ម ‘Wonderland’ ។ រឿងមួយនេះ នឹងចាក់បញ្ចាំងនៅរោងភាពយន្តក្នុងប្រទេសកូរ៉េ នៅថ្ងៃទី ០៥ ខែមិថុនា៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Rosé ត្រូវគេចំអកលើរូបស្គមស្គាំង បន្ទាប់ពីបង្ហាញខ្លួនក្នុងឃ្លិបមួយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


