ព័ត៌មានអន្ដរជាតិ
ចិន ថា អាមេរិកចង់បង្កហេតុដែលពង្រាយយោធានៅសមុទ្រចិនខាងត្បូង
យោងតាមអនុរដ្ឋមន្ត្រីការបរទេសចិន លោក Sun Weidong បាននិយាយនៅក្នុងសុន្ទរកថាមួយថា សហរដ្ឋអាមេរិកកំពុងបង្កបញ្ហាប្រឈមផ្នែកសន្តិសុខដ៏ធំបំផុតនៅក្នុងសមុទ្រចិនខាងត្បូង ខណៈដែលការដាក់ពង្រាយយោធារបស់អាមេរិកនៅទីនោះកំពុងចង់ព្យាយាមញុះញង់ឲ្យមានជម្លោះបន្ថែមក្នុងបញ្ហាដែនសមុទ្រដែលមានស្រាប់ជាមួយចិន។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ព័ត៌មាន Reuters កាលពីថ្ងៃទី ០៩ ខែ មិថុនា។

មន្ត្រីរូបនេះ បានឲ្យដឹងថា បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលស្តីពីកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ានៅប្រទេសឡាវនាពេលថ្មីៗនេះ បញ្ហាប្រឈមផ្នែកសន្តិសុខដ៏ធំបំផុតនៅក្នុងសមុទ្រចិនខាងត្បូងគឺមកពីខាងក្រៅតំបន់។ ខណៈកងកម្លាំងដែលដឹកនាំដោយសហរដ្ឋអាមេរិកកំពុងបង្កើនការដាក់ពង្រាយ និងសកម្មភាពយោធានៅក្នុងសមុទ្រចិនខាងត្បូង ដែលចិនចាត់ទុកថាជាទង្វើញុះញង់ និងបង្កើនជម្លោះដែនសមុទ្រ។
មួយវិញទៀត សកម្មភាពរបស់សហរដ្ឋអាមេរិកក្នុងការដាក់ពង្រាយប្រព័ន្ធមីស៊ីលនៅក្នុងតំបន់ កំពុងអូសតំបន់នេះចូលទៅក្នុងជម្លោះអាវុធ ដែលដាក់តំបន់អាស៊ីប៉ាស៊ីហ្វិកទាំងមូលទៅក្នុងជម្លោះភូមិសាស្ត្រនយោបាយ។ ទោះបីជាយ៉ាងណា លោក Sun Weidong ថា ចិនប្តេជ្ញាគ្រប់គ្រងជម្លោះឱ្យបានត្រឹមត្រូវជាមួយភាគីពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូងតាមរយៈការចរចា។

ប្រទេសហ្វីលីពីន បាននិយាយនៅក្នុងកិច្ចប្រជុំជាមួយសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកថាប្តេជ្ញាចិត្តក្នុងការអះអាងនូវសិទ្ធិអធិបតេយ្យភាពរបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូង ដោយចោទប្រកាន់ប្រទេសចិនថាបានបង្កើនការយាយីដល់ហ្វីលីពីន។ ខណៈប្រទេសចិនទាមទារស្ទើរតែទាំងស្រុងនូវសមុទ្រចិនខាងត្បូង ដែលជាតំបន់ពាណិជ្ជកម្មកប៉ាល់ជាង ៣ ពាន់ពាន់លានដុល្លាររបស់ហ្វីលីពីន ហើយចិនបានដាក់ពង្រាយនាវាឆ្មាំឆ្នេរសមុទ្ររាប់រយគ្រឿងដែលមានចម្ងាយរហូតដល់ ១,០០០គីឡូម៉ែត្រដល់ដែនសមត្ថកិច្ចរបស់ហ្វីលីពីន។
គួរបញ្ជាក់ថា ជម្លោះដែនសមុទ្រនាពេលថ្មីៗនេះ រវាងចិន និងហ្វីលីពីន ដែលជាសម្ព័ន្ធមិត្តសន្ធិសញ្ញារបស់សហរដ្ឋអាមេរិកដែលគាំទ្រទីក្រុងម៉ានីល បានធ្វើឱ្យសមុទ្រចិនខាងត្បូងក្លាយជាចំណុចសំខាន់ និងជាចំណុចប្រទាក់ដ៏មានសក្តានុពលរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង។ ហ្វីលីពីន និងចិនបានឈ្លោះប្រកែកគ្នាម្តងហើយម្តងទៀតកាលពីឆ្នាំមុន ដោយភាគីចិនតែងតែចោទប្រកាន់ហ្វីលីពីនពីការទន្ទ្រានកាន់កាប់តំបន់នេះ ឯទីក្រុងម៉ានីល និងសម្ព័ន្ធមិត្តបានថ្កោលទោសចិនថាបានព្យាយាមរំលោភយកដែនសមុទ្រនេះ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


