Connect with us

ព័ត៌មានអន្ដរជាតិ

ទាហានកូរ៉េខាងត្បូងបានបាញ់ព្រមាន បន្ទាប់ពីទាហានកូរ៉េខាងជើងឆ្លងចូលព្រំដែន

បានផុស

នៅ

ទាហានកូរ៉េខាងត្បូងបានបាញ់ព្រមាន បន្ទាប់ពីទាហានកូរ៉េខាងជើងបានឆ្លងចូលព្រំដែនដែលកំពុងមានភាពតានតឹង ខណៈដែលប្រទេសទាំងពីរកំពុងចូលរួមក្នុងយុទ្ធនាការបែបសង្គ្រាមត្រជាក់ ដូចជាការបង្ហោះប៉េងប៉ោងនិងការផ្សាយឃោសនារិះគន់និងគំរាមគ្នាទៅវិញទៅមក។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ព័ត៌មាន ​AP នៅថ្ងៃទី ១១ ខែ មិថុនា​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមយោធាកូរ៉េខាងត្បូង បានឲ្យដឹងថា ទាហានកូរ៉េខាងជើងមួយចំនួនទំនងជាបានចូលរួមធ្វើការងារមួយដែលគេមិនបានដឹងច្បាស់នោះទេ នៅផ្នែកខាងជើងនៃព្រំដែន ដែល​បានឆ្លងកាត់ខ្សែបន្ទាត់​កំណត់​ព្រំដែនយោធា​រវាង​ប្រទេសទាំងពីរ។ ទាហានកូរ៉េខាងជើងទាំងនោះកាន់ឧបករណ៍សំណង់ ដែលខ្លះប្រដាប់ដោយអាវុធ បានត្រឡប់ទៅទឹកដីរបស់ពួកគេវិញភ្លាមៗ បន្ទាប់ពីយោធាកូរ៉េខាងត្បូងបានបាញ់ព្រមាន និងបានចេញការផ្សាយព្រមាន។

ម្តងម្កាលក៏មានការប្រឈមមុខដាក់គ្នាដោយបង្ហូរឈាម និងហិង្សាបានកើតឡើងនៅ​តំបន់​គ្មាន​យោធា ដែល​ជា​ព្រំដែន​ដ៏​រឹងមាំ​ខណ្ឌ​ចែក​កូរ៉េ​ទាំង​ពីរ។ ខណៈពេលដែលឧប្បត្តិហេតុកាលពីថ្ងៃអាទិត្យបានកើតឡើងចំពេលមានភាពតានតឹងរវាងកូរ៉េទាំងពីរ អ្នក​សង្កេតការណ៍​កូរ៉េខាងត្បូងជឿថា ទាហានកូរ៉េខាងជើងមិនមានចេតនាបំពានចូលព្រំដែននោះទេ ដោយសារទីតាំងនេះគឺជាតំបន់ឈើ ហើយស្លាកសញ្ញាបន្ទាត់ព្រំដែនក៏មើលឃើញមិនច្បាស់ ហើយកូរ៉េខាងជើងក៏មិនបានបាញ់តបតវិញដែរ។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង បាននិយាយថា ទាហានកូរ៉េខាងជើងប្រហែល ២០-៣០ នាក់បានចូលទៅក្នុងទឹកដីកូរ៉េខាងត្បូងប្រហែល ៥០ ម៉ែត្របន្ទាប់ពីពួកគេទំនងជាវង្វេងផ្លូវ។

គួរបញ្ជាក់ថា កូរ៉េខាងត្បូងបានបន្តការផ្សាយឃោសនាប្រឆាំងទីក្រុងព្យុងយ៉ាងតាមរយៈឧបករណ៍បំពងសម្លេងតាមព្រំដែនជាការឆ្លើយតបទៅនឹងការបង្ហោះប៉េងប៉ោងនាពេលថ្មីៗនេះរបស់កូរ៉េខាងជើងដែលផ្ទុកលាមកសត្វ និងសំរាមឆ្លងកាត់ព្រំដែន។ ទន្ទឹមនោះកូរ៉េ​ខាង​ជើង​ក៏បាន​ដំឡើង​ឧបករណ៍​បំពង​សំឡេង​តាម​ព្រំដែន​របស់​ខ្លួន​ផងដែរ ដើម្បីជា​ការ​ឆ្លើយ​តប ប៉ុន្តែ​មិន​ទាន់​បើកដំណើរ​នៅ​ឡើយ​ទេ។

ពាក់ព័ន្ធនឹងយុទ្ធនាការបង្ហោះប៉េងប៉ោងរបស់កូរ៉េខាងជើង គឺដើម្បីឆ្លើយតបទៅនឹងការ​បង្ហោះ​ប៉េងប៉ោងរបស់សកម្មជនកូរ៉េខាងត្បូង ទម្លាក់ខិត្តប័ណ្ណឃោសនារិះគន់របបផ្តាច់ការរបស់មេដឹកនាំ គីម ជុងអ៊ុន និងUSB ដែលមានបទចម្រៀង K-pop និង រឿងភាគកូរ៉េខាងត្បូង និងវត្ថុផ្សេងៗទៀតនៅក្នុងកូរ៉េខាងជើង។ ខណៈប្រទេសកូរ៉េខាងជើងមានភាពរសើបខ្លាំងចំពោះការរិះគន់ពីខាងក្រៅលើប្រព័ន្ធនយោបាយរបស់ខ្លួន ដោយសារតែភាគច្រើននៃប្រជាជនចំនួន ២៦ លាននាក់របស់ខ្លួនមិនមានលទ្ធភាពទទួលបានព័ត៌មានផ្លូវការពីបរទេសនោះទេ៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣៦ នាទីutes មុន

ជម្លោះព្រំដែន៖ អ្នកនាំពាក្យ ថា សារព័ត៌មានថៃ ផ្សាយលឿន តែមិនប្រាកដការពិតទេ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ​បង្កហេតុនិ​ងផ្ទុះ​អាវុធ​មុន ប៉ុន្តែរំអែរំអួយ​ធ្វើ​ដូច​​​ជនរងគ្រោះ​នៅ​មុខ​អន្តរជាតិ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​​​តើ​ស្តេច​ថៃ វ៉ាជីរ៉ាឡុងកន រាមាទី​១០ ​​ប្រមូលផ្តុំអំណាច​យោធា​ដោយ​របៀបណា?​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន

កីឡា៣ ម៉ោង មុន

លោក​ ផាត​ សូដា៖​ តស៊ូ​ដោះបំណុល​ជំពាក់​ពេល​ធ្វើ​ក្លឹប​មាន​ពេល​ខ្លះ​គេ​មក​ទា​លុយ​ ឬ​ស្ដីឲ្យ​ដល់​ក្លឹប​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួន​ខំអត់ធ្មត់​ និងចាស់ទុំជាងគេទៅវិញ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

សារព័ត៌មានថៃសម្រុកផ្សាយពីភាពរងគ្រោះរបស់ខ្លួន ខណៈកងទ័ពថៃ​ជាអ្នកបង្កហេតុ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​សារ​ព័ត៌មានល្បីៗ​ផ្សាយ​ថា ថៃ​​​បើក​ការ​បាញ់​ប្រហារ​កម្ពុជា និង​ឆ្លងចូលទឹកដីកម្ពុជា​​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​​​តើ​ស្តេច​ថៃ វ៉ាជីរ៉ាឡុងកន រាមាទី​១០ ​​ប្រមូលផ្តុំអំណាច​យោធា​ដោយ​របៀបណា?​

Sokha Hotels

ព័ត៌មានពេញនិយម