Connect with us

ជីវិតកម្សាន្ដ

ឌីជេ ក្តិប បង្ហាញបំណងចង់វិលរកអាជីពចាស់

បានផុស

នៅ

ទស្សនិកជន និង​អ្នក​និយម​តាម​ដាន​វិស័យសិល្បៈ​បានដឹងហើយថា តារា​ចម្រៀងរ៉េប​លោក ចាន់ សំណាង ហៅ ឌីជេ ក្តិប កន្លង​មក​ហាក់​ឃ្លាត​ឆ្ងាយ​ពី​វិស័យសិល្បៈ​ស្ទើរទាំងស្រុង។ ចំណែក​ឯអ្នកគាំទ្រ វិញ​នៅ​តែ​បង្ហាញ​បំណង​ចង់​ឃើញ​លោក​ចេញ​បទចម្រៀង​ស្នាដៃថ្មីៗ​ដើម្បី​បម្រើ​អារម្មណ៍​ទស្សនិកជន។

ជា​ការកត់​សម្គាល់ថ្វីត្បិត​មួយរយៈ​កន្លងទៅលោក ចាន់ សំណាង ឬ ឌីជេ ក្តិប មិន​សូវ​មាន​វត្តមាន​លើ​វិថីសិល្បៈ​ក្តី​ តែលោក​មិន​បានបង្ហាញពីការ​បោះបង់នោះ​ទេ​ ពោល​គឺលោកតែ​បង្ហាញពីឆន្ទៈ​ស្រលាញ់ និងវិលចូល​វិស័យមួយនេះ។ អ្វីដែលធ្វើឲ្យ​គេចាប់អារម្មណ៍​ទៀតនោះ​គឺ ឌេជេ ក្តិប មុននេះ​បានបង្ហើបពីបំណង​ចង់វិល​រកអាជីបចាស់ផ្នែក DJ ផងដែរ។

លោក ក្តិប បាន​លើកឡើងថា «លោក​ស្រលាញ់​ណាស់​ដោយ​ចង់វិលរក​អាជីប​ចាស់​ណាស់​ដើម្បី​រក​លុយ​តែ​ដោយសារតែ​បញ្ហាសុខភាព​បូករួម​និង​ចំណង់ចំណូលចិត្ត​ស្រលាញ់​ខាងផ្នែក​តែង​និពន្ធខ្លាំង​ជាង​ទើប​ស៊ូ​ទ្រាំ​ឃ្លាតឆ្ងាយ»។

លោកបញ្ជាក់ទៀតថា «បើបាន ១ឈុតនេះ​ទុកគ្រាន់រំលឹកក្បាច់គុន​ខ្ញុំនឹង​ទទួល​ចាក់​​តាម​កម្មវិធី​ជប់លៀង មង្គល​ការ ឬ​ក៏កម្មវិធី​ផ្សេង​នាពេល​ដែល​មានគេហៅ​ទៅច្រៀង (គ្រាន់តែគិត​ក៏សប្បាយចិត្ត)»។

គួរម្លឹកដែរថា នាពេល​កន្លង​មក ឌីជេ ក្តិប ក៏ធ្លាប់​ថ្លែងប្រាប់​ពីគោល​បំណង​ចុងក្រោយរបស់​ខ្លួនដោយ​បញ្ជាក់​ឲ្យដឹងថា សម្រាប់ក្តី​ស្រមៃ​ដ៏​ធំ​បំផុត​ចុង​ក្រោយរបស់លោកគឺ បង្កើតសាលារៀន​ដើម្បីបានបង្ហាត់​បង្រៀន និងចែករំលែកជូននូវ​ចំណេះជំនាញដល់ក្មេងៗជំនាន់ក្រោយ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម