ជីវិតកម្សាន្ដ
លោក ផៃ ផុងរ៉ាក់ តារាចម្រៀងខ្មែរសុរិន្ទ ឃ្លាតឆ្ងាយសិល្បៈ តើពេលនេះលោកនៅឯណា?
តារាចម្រៀងជើងចាស់ខ្មែរសុរិន្ទ លោក ផៃ ផុងរ៉ាក់ ប្រិយមិត្តមួយចំនួនធំនៅចាំបានហើយថា លោកគឺជាសិល្បករល្បីល្បាញនាអំឡុងឆ្នាំ១៩៨០ ជាង ជំនាន់ លោក ណូយ វ៉ាន់ណេត និងលោក នូ សុិប ខណ: លោកមានស្នាដៃបទចម្រៀងល្បីៗជាច្រើនបទសម្រាប់បំពេរអារម្មណ៍មហាជន។

យ៉ាងណាមិញក្រោយពេលសាងប្រជាប្រិយភាព និងកេរ្តិ៍ឈ្មោះល្បីរន្ទឺ លោក ផៃ ផុងរ៉ាក់ បានស្ងប់ស្ងាត់ពីវិថីសិល្បៈមួយរយៈ។ បន្ទាប់មកទៀត ស្រាប់តែ លោក ផៃ ផុងរ៉ាក់ បានផ្ទុះការគាំទ្រ និងចាប់អារម្មណ៍តាមរយៈបទ “រង្វាន់បានពេទ្យ” ដែលបទចម្រៀងនេះបានបង្ហាញពីអត្ថន័យអប់រំស៊ីជម្រៅពិសេស សម្រាប់អ្នកនិយមផឹកស្រាតាមរករង្វាន់។

ថ្វីត្បិតពេលនេះ លោក ផៃ ផុងរ៉ាក់ ហាក់បានឃ្លាតឆ្ងាយពីសិល្បៈច្រើនឆ្នាំហើយក្តី ក៏មានទស្សនិកជនមួយចំនួនបានរម្លឹកចង់ដឹងសុខទុក្ខរបស់លោក តើពេលនេះយ៉ាងណាហើយ?

តារាចម្រៀង លោក សុះ ម៉ាច បានបង្ហើបឱ្យដឹងថា បច្ចុប្បន្ន លោក ផុងរ៉ាក់ ឃ្លាតឆ្ងាយពីសិល្បៈ ដោយមករស់នៅឯខេត្តសៀមរាប។ លោក សុះ ម៉ាច បានភ្ជាប់រូបថតមួយសន្លឹកដោយខ្លឹមសារថា៖ “ជួបសប្បាយជាមួយរៀមច្បង ផៃ ផុងរ៉ាក់ អតីតជ័យលាភីលេខ១ ប្រឡងចម្រៀងឆ្នាំ១៩៨១ ដែលក្នុងសម័យនោះក៏រួមមាន លោក ណូយ វ៉ាន់ណេត និងលោក នូ សុិប ផងដែរ។ សព្វថ្ងៃ លោក ផុងរ៉ាក់ ហាក់ឃ្លាតឆ្ងាយពីសិល្បៈដោយមករស់នៅខេត្តសៀមរាប”។

តារាចម្រៀង សុះ ម៉ាច បានបន្ថែមថា លោក ផុងរ៉ាក់ ធ្លាប់បានបម្រើវិស័យសិល្បៈជាង ៤០ ឆ្នាំ ដោយមានស្នាដៃ និងប ទចម្រៀងល្បីៗជាច្រើនតែ បើនិយាយពីការផ្តល់កិត្តិយស និងគ្រឿងឥស្សរិយយសនៅពុំទាន់មាននៅឡើយទេ នេះតាមការអះអាងពីគាត់៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


