ជីវិតកម្សាន្ដ
ខាត់ សុឃីម ផ្ទុះកំហឹង ឲ្យម្ចាស់ Account មួយ លុបរូបនាងជាបន្ទាន់ មុនដាក់ពាក្យបណ្ដឹង
តារាស្រីពហុជំនាញអ្នកនាង ខាត់ សុឃីម បានផ្ទុះកំហឹង ដោយចេញសារព្រមានដល់ម្ចាស់គណនីហ្វេសប៊ុកមួយ ឲ្យលុបរូបភាពនាងចេញជាបន្ទាន់ មុនពេលខ្លួនដាក់ពាក្យបណ្ដឹងតាមផ្លូវច្បាប់។

ការព្រមានរបស់តារាស្រីអ្នកនាង ខាត់ សុឃីម នេះ បន្ទាប់មានម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Alex Lee បានធ្វើការបង្ហោះដោយមានភ្ជាប់រូបភាពរបស់នាងពាក់ព័ន្ធរឿងលុយ។ គណនីហ្វេសប៊ុកនេះ បានសរសេរខ្លឹមសារថា ”ជនឆបោកទាំងអស់នេះ បានរួមគំនិតជាមួយបុគ្គលឈ្មោះ……ខ្ចីលុយមិនសង ជាជនបោកប្រាស់”។
បន្ទាប់ពីឃើញការបង្ហោះចែករំលែកខ្លឹមសារខាងលើដោយមានរូបភាពរបស់ខ្លួនដែរនោះ តារាពហុជំនាញ ខាត់ សុឃីម បានប្រតិកម្មព្រមានចំពោះការបង្ហោះដែលភ្ជាប់រូបភាពនាងទៅពាក់ព័ន្ធរឿងនេះ ខណៈនាងមិនមានអ្វីពាក់ព័ន្ធសោះឡើយ។

អ្នកនាង ខាត់ សុឃីម បានបញ្ជាក់កាលពីថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៤ ថា “ម្ចាស់ Account លុបរូបខ្ញុំនេះចេញជាបន្ទាន់ ក្នុងពេលឥឡូវនេះ មុនពេលខ្ញុំដាក់ពាក្យបណ្ដឹងរកម្ចាស់ Account ព្រោះរឿងកម្ចី Online របស់អ្នកណាដាក់រូបអ្នកនោះ កុំយករូបអ្នកដទៃមកពាក់ព័ន្ធបែបនេះ វាធ្វើឲ្យមានការយល់ច្រឡំ អ្នកមិនដឹងអី”៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


