កីឡា
កំពូលអ្នកហែលទឹក Murphy ដាក់គោលដៅយកមេដាយមាសកីឡាអូឡាំពិកឆ្នាំនេះ
កីឡាករ Ryan Murphy ប្រាប់ពីបំណងប្រាថ្នាធំរបស់ខ្លួន ក្នុងការប្រកួតអូឡាំពិកឆ្នាំ២០២៤នៅទីក្រុងប៉ារីសគឺការដណ្តើមយកមេដាយមាស សម្រាប់វិញ្ញាសាចម្ងាយ១០០ម៉ែត្រ។
កីឡាករវ័យ២៨ឆ្នាំរូបនេះបានបង្កើតកំណត់ត្រាយ៉ាងល្អ នៅព្រឹត្តិការណ៍អូឡាំពិកនៅទីក្រុង Rio ឆ្នាំ២០១៦ នៅប្រទេសប្រេសុីល ក្រោយដណ្ដើមបានមេដាយមាស៣គ្រឿង ប៉ុន្តែនៅក្នុងព្រឹត្តិការណ៍នៅទីក្រុងតូក្យូ ក្នុងឆ្នាំ២០២០ រូបគេដណ្ដើមបានមេដាមាស១ ប្រាក់១ និងសំរិទ្ធ១។
កីឡាករ Ryan Murphy និយាយថា៖«ខ្ញុំមានអារម្មណ៍ថា ខ្ញុំតែងតែមានភ្លើងនៅក្រោមគូទរបស់ខ្ញុំ។ ខ្ញុំជាមនុស្សដែលមានកម្លាំងចិត្តខ្លាំង។ ខ្ញុំចង់ឈ្នះរាល់ពេលប៉ះទឹក មិនថាតែពេលហ្វឹកហាត់នៅព្រឹកថ្ងៃច័ន្ទ ឬវគ្គផ្តាច់ព្រ័ត្រអូឡាំពិកទេ។ ខ្ញុំចង់ទៅអូឡាំពិក ហើយខ្ញុំចង់ឈ្នះ»។
ម្ចាស់មេដាយមាស៤គ្រឿងបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ ក្នុងការប្រកួតហែលទឹកចម្ងាយ១០០ម៉ែត្រក្នុងកីឡាអូឡាំពិល ទីក្រុងតូក្យូ ឆ្នាំ២០២០ តាមពីក្រោយអត្តពលិករុស្ស៊ី២នាក់។ ក្នុងព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០២៤ ជាពេលវេលាដែល Ryan Murphy ដាក់ក្តីស្រមៃយកមេដាយមាស ក្នុងការប្រកួតហែលទឹកចម្ងាយ១០០ម៉ែត្រ៕
ប្រភព៖ Reuters
ប្រែសម្រួល៖ ផា រតនា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៨ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន