កីឡា
មេដឹកនាំប្រទេស G7 អំពាវនាវឱ្យមានបទឈប់បាញ់អូឡាំពិក
មេដឹកនាំក្រុមប្រទេស G7 បានអំពាវនាវឱ្យមានបទឈប់បាញ់អូឡាំពិក នៅក្នុងអំឡុងព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស តាមរយៈសេចក្តីប្រកាសចុងក្រោយនៃកិច្ចប្រជុំកំពូល។
សេចក្តីថ្លែងការណ៍បាននិយាយថា ៖«យើងជំរុញឱ្យប្រទេសទាំងអស់គោរពវាជាលក្ខណៈបុគ្គល និងជាសមូហភាព ដូចបានលើកឡើងនៅក្នុងដំណោះស្រាយនៃមហាសន្និបាតអង្គការសហប្រជាជាតិដែលបានអនុម័តកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣»។

G7 ដែលជាក្រុមប្រទេសមានឧស្សាហកម្មធំបំផុតទាំង៧របស់ពិភពលោកបានគាំទ្របទឈប់បាញ់អូឡាំពិកកាលពីថ្ងៃសុក្រសប្តាហ៍មុន ហើយបានអំពាវនាវឱ្យពិភពលោកចូលរួមគ្នាទាំងអស់គ្នា។ នេះបើយោងតាមការប្រកាសរបស់កិច្ចប្រជុំកំពូលនៅភាគខាងត្បូងប្រទេសអ៉ីតាលី។
មេដឹកនាំក្រុមនេះបានជួបពិភាក្សាគ្នារហូតដល់ថ្ងៃសៅរ៍នៅក្នុងសណ្ឋាគារមួយក្នុងតំបន់ Puglia ប្រទេសអ៊ីតាលី បានរម្លឹកថា បទឈប់បាញ់នេះត្រូវបានអនុម័តដោយមហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។ វាត្រូវបានអនុម័តដោយមានសំឡេងគាំទ្រចំនួន១១៨ និងអនុប្បវាទចំនួនពីរគឺរុស្ស៊ី និងស៊ីរី ដែលបានតវ៉ាប្រឆាំងនឹងការបណ្តេញរុស្ស៊ីចេញពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ។
បទឈប់បាញ់អូឡាំពិកមានន័យថា កាំភ្លើងនឹងនៅស្ងៀមក្នុងអំឡុងពេលពីរសប្តាហ៍នៃការប្រកួតកីឡាអូឡាំពិក ប៉ុន្តែវាមិនធ្លាប់មានក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះឡើយ ដោយទើបតែកើតឡើងស្របពេលជាមួយនឹងសង្រ្គាមពីរនៃផលប៉ះពាល់សកលលោកដ៏ធំដូចជានៅអ៊ុយក្រែន និងហ្គាហ្សា។

ប្រធានាធិបតីបារាំងលោក Emmanuel Macron និងចិនលោក Xi Jinping បានអំពាវនាវរួចហើយកាលពីខែឧសភា សម្រាប់បទឈប់បាញ់កីឡាអូឡាំពិក នៅក្នុងជម្លោះទាំងអស់ក្នុងអំឡុងពេលការប្រកួតកីឡាប៉ារីសនាពេលខាងមុខ ដែលនឹងអនុញ្ញាតឱ្យមានវឌ្ឍនភាពក្នុងការស្វែងរកដំណោះស្រាយផងដែរ។
លោក Emmanuel Macron បានព្យាយាមហើយព្យាយាមម្តងទៀត ប៉ុន្តែការអង្វររបស់លោកសម្រាប់កីឡាអូឡាំពិកដោយសន្តិភាពដោយគ្មានសង្គ្រាមនៅក្នុងប្រទេសរុស្ស៊ី និងអ៊ុយក្រែននៅតែគ្មានប្រសិទ្ធភាព។
លោកប្រធានធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានច្រានចោលការអំពាវនាវរបស់ប្រធានាធិបតីបារាំងឱ្យមានបទឈប់បាញ់ក្នុងអំឡុងការប្រកួតកីឡាប៉ារីសឆ្នាំ២០២៤ ដូចសមភាគីអ៊ុយក្រែនលោក Volodymyr Zelensky ដែរ៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


