Connect with us

កីឡា

កីឡាករ Daku របស់អាល់បានីរងការពិន័យ២ ប្រកួត

បានផុស

នៅ

សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) បានដាក់ទណ្ឌកម្មលើខ្សែប្រយុទ្ធអាល់បានីកីឡាករ Mirlind Daku ជាមួយនឹងការហាមប្រាមចូលលេង២ប្រកួត ចំពោះការស្រែកច្រៀងបែបជាតិនិយមអំពីប្រទេសស៊ែប៊ី និងម៉ាសេដូនខាងជើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រី UEFA បាននិយាយកាលពីថ្ងៃអាទិត្យថា Mirlind Daku ត្រូវបានពិន័យមិនឲ្យចូលទី​លាន​ចំនួន២ប្រកួតសម្រាប់ក្រុមជម្រើសជាតិអាល់បានី ក្រោយកីឡាករ​វ័យ២៦ឆ្នាំរូបនេះបានការស្រែកច្រៀងបែបជាតិនិយមអំពីប្រទេសស៊ែប៊ី និងម៉ាសេដូនខាងជើង ក្រោយបញ្ចប់ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលជាមួយក្រុមក្រូអាត។

សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) បាន​និយាយ​ថា ការ​ស្រែក​នោះ​នាំ​ឲ្យ​បាល់ទាត់​ធ្លាក់​ចូលក្នុងរូប​ភាព​មិនល្អ។ យ៉ាង​ណាមិញកីឡាករកូសូវ៉ូ ដែលបានប្តូរពីការលេងឲ្យក្រុមកូសូវ៉ូទៅ​អាល់បានីកាលពីឆ្នាំមុន Mirlind Daku ក៏បានសុំទោសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមចំពោះកំហុសរបស់ខ្លួនផងដែរ។

កីឡាករ Mirlind Daku បាននិយាយថា ៖«ខ្ញុំក៏ដូចកីឡាករ​ដទៃទៀតដែរ ក្នុងគ្រានោះអារម្មណ៍គឺស្ថិតនៅកម្រិតមួយដែលពិបាកគ្រប់គ្រង។ អ្នកដែលអាចយល់វាបានគឺមានតែអ្នកនៅលើទីលានប៉ុណ្ណោះ។ វាពិបាកក្នុង​ការ​រៀប​រាប់អំពីអារម្មណ៍នៃការលេងឱ្យក្រុមជម្រើសជាតិនេះ។ សម្រាប់អ្នកគាំទ្រដ៏អស្ចារ្យទាំងនេះ ដែលផ្តល់ឱ្យយើងនូវក្តីស្រឡាញ់គ្មានដែនកំណត់»។

សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) បាននិយាយថា ៖«ចៅក្រមផ្នែកវិន័យរបស់ខ្លួនបានរកឃើញថា Daku មានពិរុទ្ធពីបទ មិនគោរពតាមគោលការណ៍ទូទៅនៃការប្រព្រឹត្ត។ ការបំពានលើច្បាប់ជាមូលដ្ឋាននៃការប្រព្រឹត្តសមរម្យ ការប្រើប្រាស់ព្រឹត្តិការណ៍កីឡាសម្រាប់ការបង្ហាញពីសកម្មភាពផ្សេង និងការធ្វើឱ្យកីឡាបាល់ទាត់មានរូបភាពមិនល្អ»។

សហព័ន្ធបាល់ទាត់អាល់បានីក៏ត្រូវបានពិន័យជាប្រាក់សរុបចំនួន៤៧,៥០០អឺរ៉ូ ចំពោះការប្រព្រឹត្តរបស់ Daku និង​ឧប្បត្តិហេតុផ្សេងទៀត។ UEFA បានចោទប្រកាន់អ្នកគាំទ្រអាល់បានី​ពី​ការ​ស្រែកពាក្យស្លោកប្រឆាំងស៊ែប៊ី។ ពាក្យស្លោកមួយក្នុងចំណោមពាក្យស្លោកដែលអ្នកគាំទ្របានស្រែកថា«Kill, kill the Serb»ដែលឆ្លុះបញ្ចាំងពីភាពតានតឹងដ៏យូរអង្វែងរវាងជនជាតិអាល់បានី និងស៊ែប៊ី ជុំវិញសង្រ្គាមកូសូវ៉ូឆ្នាំ១៩៩០៕

ប្រភព៖ DW
ប្រែសម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម