កីឡា
អូទ្រីសត្រូវការពិន្ទុចាំចាច់យប់នេះដើម្បីធានាកៅអីវគ្គ១៦ក្រុម
ក្រុមបាល់ទាត់ជម្រើសជាតិអូទ្រីសត្រូវជួបក្រុមជម្រើសជាតិហុល្លង់ វេលាម៉ោង១១យប់ ថ្ងៃទី២៥ ខែមិថុនា នៅកីឡដ្ឋាន Olympiastadion Berlin វគ្គសន្សំពិន្ទុចុងក្រោយ ក្នុងពូល D ពានរង្វាន់អឺរ៉ូ ឆ្នាំ២០២៤ នៅប្រទេសអាល្លឺម៉ង់។

ការប្រកួតយប់នេះ អូទ្រីសត្រូវការយ៉ាងហោចណាស់១ពិន្ទុ ដើម្បីធានាកៅអីឡើងទៅវគ្ក១៦ក្រុមចុងក្រោយ ក្នុងនាមជាក្រុមលេខ៣ល្អបំផុតក្នុងពូល។ ប្រសិនបើក្រុមអូទ្រីសចាញ់ក្រុមហុល្លង់យប់នេះ នោះពួកគេនឹងត្រូវរង់អ៊ុតចាំមើលរហូតការប្រកួតវគ្គសន្សំពិន្ទុបញ្ចប់ ដើម្បីកំណត់ថាអាចឡើងទៅវគ្គបន្តឬអត់។ បច្ចុប្បន្ន អូទ្រីសកំពុងឈរលេខ១ ជាក្រុមលេខ៣ ល្អបំផុតក្នុងពូល ក្រោយប្រកួត២លើកគឺឈ្នះ១ ចាញ់១ មាន៣ពិន្ទុ។
ប្រវត្តិជួបគ្នា៦លើក អូទ្រីសមិនធ្លាប់ឈ្នះហុល្លង់ទេ។ ការប្រកួតយប់នេះវាជារឿងដ៏ពិបាកមួយក្នុងការស្វែងរកពិន្ទុ។ ប៉ុន្តែ ហុល្លង់ បានកក់កៅអីវគ្គ១៦ក្រុមចុងក្រោយហើយ ដូច្នេះទោះបីពួកគេចាញ់ការប្រកួតយប់នេះក៏មិនធ្លាក់ដែរ។

ព្យាករណ៍ជម្រើសដំបូងរបស់ក្រុមហុល្លង់
Verbruggen, Aké, Dijk, Vrij, Dumfries, Schouten, Reijnders, Gakpo, Simons, Frimpong, Depay
ព្យាករណ៍ជម្រើសដំបូងរបស់អូទ្រីស
Pentz, Mwene, Lienhart, Danso, Posch, Seiwald, Laimer, Sabitzer, Baumgartner, Wimmer, Arnautovic
ព្យាករណ៍លទ្ធផល
ហុល្លង់ ១-១ អូទ្រីស

អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


