ព័ត៌មានជាតិ
មានប្រវត្តិជាអ្នកកាប់ឈើខុសច្បាប់ ប្តូរធ្វើកសិកម្មដាំដំណាំជុំវិញផ្ទះ មួយខែរកចំណូលបានជិត ១ ពាន់ដុល្លារ
មានអតីតកាលជាអ្នកប្រកបរបរកាប់ឈើខុសច្បាប់ ប៉ុន្តែគ្រួសារអ្នកស្រី ពេន ស៊ីថុល បានកែប្រែជីវភាពល្អប្រសើរជាងមុន តាមរយៈការប្តូរមុខរបរមកធ្វើកសិកម្ម ដោយមានការជួយជ្រោមជ្រែងនិងគាំទ្រពីក្រសួងនិងស្ថាប័នអង្គការនានា។

អ្នកស្រី ពេន ស៊ីថុល
អ្នកស្រី ប៉េន ស៊ីថុល ជាសមាជិកសហគមន៍តំបន់ការពារធម្មជាតិភូមិទំព័រ នៃតំបន់ការពារធម្មជាតិភ្នំសំកុស ស្ថិតក្នុងភូមិទំព័រ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់បានលើកឡើងពីភាពខុសគ្នា ក្រោយពីគ្រួសារអ្នកស្រីផ្លាស់ប្ដូរមុខរបរពីការចូលព្រៃកាប់ឈើកាលពីច្រើនឆ្នាំមុន ដោយបង្វែរមកធ្វើកសិកម្មដាំដុះដំណាំចម្រុះជុំវិញផ្ទះ ដែលក្នុងមួយខែគ្រួសារអ្នកស្រីអាចរកចំណូលបានប្រហែល ៤ លានរៀល។

អ្នកស្រីបានប្រាប់ពីប្រវត្តិថា កាលពីអំឡុងឆ្នាំ ២០១០ ប្តីអ្នកស្រីបានប្រកបរបរចូលព្រៃកាប់ឈើដែលត្រូវប្រឈមមុខគ្រោះថ្នាក់គ្រប់បែបយ៉ាង ហើយចំណូលទៀតរកបានត្រឹមដោះទាល់ជីវភាពមួយគ្រាៗប៉ុណ្ណោះ។ ការប្ដូរមកប្រកបរបរកសិកម្មដោយដាំដុះដំណាំចម្រុះ រួមទាំងចិញ្ចឹមសត្វមួយចំនួនផងនោះ បានធ្វើឲ្យជីវភាពគ្រួសាររបស់អ្នកស្រីបានរីកចម្រើនធូធារជាងមុនច្រើន ថែមទាំងមានលំនឹងខាងផ្លូវចិត្តរស់នៅមិនខ្លាចមុខខ្លាចក្រោយដូចមុនទៀត៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


