ព័ត៌មានជាតិ
នៅស្រុកវាលវែង អ្នកវិនិយោគអាចជួលដីពីរដ្ឋរៀបចំបង្កើតតំបន់អេកូទេសចរណ៍
ស្រុកវាលវែងជាស្រុកមួយមានសក្តានុពលលើវិស័យទេសចរណ៍ ខណៈរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយជំរុញការវិនិយោគបង្កើតតំបន់អេកូទេសចរណ៍ ដើម្បីលើកស្ទួយជីវភាពនិងរុញកំណើនការអភិវឌ្ឍសេដ្ឋកិច្ចពលរដ្ឋក្នុងមូលដ្ឋាន។

លោក ម៉ុម បូផាន់ អភិបាលរងស្រុកវាលវែង
លោក ម៉ុម បូផាន់ អភិបាលរងស្រុកវាលវែង ខេត្តពោធិ៍សាត់បានបញ្ជាក់ថា នៅភូមិសាស្រ្តស្រុកវាលវែង រដ្ឋាភិបាលមិនបណ្តោយឲ្យក្រុមហ៊ុនវិនិយោគពាសវាលពាសកាលនោះទេ គឺបានកំណត់ទីតាំងសម្រាប់វិនិយោគ មិនអាចវិនិយោគស្រេចតែចិត្តនាំឲ្យប៉ះពាល់ដល់ប្រយោជន៍រួម និងប៉ះពាល់តំបន់អេកូទេសចរណ៍នៅក្នុងមូលដ្ឋាន។
លោក ម៉ុម បូផាន់ បានបន្តថា ក្នុងចំណោមផ្ទៃដីជាង ៤៩ ម៉ឺនហិតានៅស្រុកវាលវែង រដ្ឋាភិបាលបានកាត់ឆ្វៀលប្រគល់ជូនដល់ពលរដ្ឋទាំងដីសម្បទានសេដ្ឋកិច្ច និងដីសម្បទានសង្គមកិច្ចសរុបមានជាង ៤ ម៉ឺនហិកតា។ ក្នុងនោះរដ្ឋាភិបាលក៏បានរៀបចំដីសម្រាប់ជួលដល់ក្រុមហ៊ុនវិនិយោគ បង្កើតជាតំបន់អេកូទេសចរណ៍ខ្នាតតូច។
«អ្នកវិនិយោគដែលចង់វិនិយោគនៅស្រុកវាលវែង អាចជួលដីពីរដ្ឋមិនពិបាកទិញដីខុសច្បាប់ ពីព្រោះរដ្ឋបានអនុញ្ញាតឲ្យមានក្រុមហ៊ុនជួលដីពីរដ្ឋមកអភិវឌ្ឍ»។ លោក ម៉ុម បូផាន់ បញ្ជាក់។


សក្ដានុពលនៃស្រុកវាលវែងមានភូមិសាស្ត្រអំណោយផលសម្រាប់អេកូទេសចរណ៍ ដោយសារតំបន់នេះសំបូរធនធានធម្មជាតិ ជាគោលដៅសម្រាប់ទេសចរមកកម្សាន្ត។
បើតាមលោក ម៉ុម បូផាន់ បច្ចុប្បន្នអាជ្ញាធរបានរឹតបន្តឹងការចូលកាប់ទន្ទ្រានដីរដ្ឋដោយខុសច្បាប់ ហើយការវិនិយោគនៅតំបន់ហាមឃាត់មិនអនុញ្ញាតិនោះទេ។
ថ្មីៗនេះ រដ្ឋាភិបាលបានបង្កើតអនុគណៈកម្មការចម្រុះចុះបង្ក្រាប និងរិបអូសផ្ទៃដីព្រៃដែលរងការកាប់ទន្ទ្រានដោយខុសច្បាប់ជាង ៤ ម៉ឺនហិកតា ខណៈអាជ្ញាធរស្រុកវាលវែងមានផែនការនឹងដាំស្តារផ្ទៃដីព្រៃឈើឡើងវិញនៅទីតាំងដីដែលបានដកហូត។
អាជ្ញាធរស្រុកវាលវែង បានលើកឡើងពីមូលហេតុនៃការកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋ ដោយសារដីនៅតំបន់ស្រុកវាលវែងបានឡើងថ្លៃ ដែលជំរុញឲ្យពលរដ្ឋនាំគ្នាទៅកាប់រុករានយកដីលក់ តាមការបំផុសបំផុលពីឈ្មួញខិលខូច។

ស្រុកវាលវែង ជាស្រុកមួយក្នុងចំណោមក្រុងស្រុកទាំងប្រាំពីរ នៃខេត្តពោធិ៍សាត់ មានព្រំប្រទល់ខាងលិចទល់នឹងខេត្តត្រាត ប្រទេសថៃ ខាងកើតទល់នឹងស្រុកភ្នំក្រវាញ មួយផ្នែកនៃស្រុកតាលោសែនជ័យ ខាងជើងទល់ស្រុករុក្ខគីរី ស្រុកគាស់ក្រឡ ស្រុកសំឡូត ខេត្តបាត់ដំបង ខាងត្បូងទល់នឹងស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
ស្រុកវាលវែង មាន ៥ ឃុំ ភូមិផ្លូវការចំនួន ២០ ភូមិ និងភូមិឧបសម្ព័ន្ធចំនួន ២៤ ភូមិ និងមានចំនួនគ្រួសារសរុប ៩ ១៣៣ គ្រួសារ មានប្រជាពលរដ្ឋរស់នៅសរុបចំនួន ៤០ ៤៩៨ នាក់ ស្រី ២១ ០៤៨ នាក់ ប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៨ ឆ្នាំ ឡើងមានចំនួន ២២ ៧៤០ នាក់ ស្រី ១១ ៣៣៥ នាក់៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


