ព័ត៌មានអន្ដរជាតិ
រថភ្លើងបុកឡានក្រុងនៅស្លូវ៉ាគី ស្លាប់និងរបួសមនុស្សជាង ១០នាក់
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារពត៌មាន AP នៅថ្ងៃទី ២៨ ខែ មិថុនាបាន្យដឹងថា រថភ្លើងដែលធ្វើដំណើរពីរដ្ឋធានី Prague របស់ប្រទេសឆែក ទៅកាន់រដ្ឋធានី Budapest ប្រទេសហុងគ្រី បានបុកជាមួយរថយន្តក្រុង នៅភាគខាងត្បូងប្រទេសស្លូវ៉ាគី ដោយបណ្តាលឲ្យមនុស្សចំនួន៧នាក់ស្លាប់ និង៥នាក់ទៀតរងរបួស។

អំឡុងពេលកើតហេតុមានមនុស្សប្រហែល ២០០នាក់នៅលើរថភ្លើង Eurocity ដែលស្ថិតនៅជិតទីក្រុង Nove Zamky។ អ្នកស្លាប់ទាំងអស់ គឺជាអ្នកដំណើរលើរថយន្តក្រុង ខណៈគ្មានអ្នកស្លាប់នៅលើរថភ្លើងនោះទេ។

គួរបញ្ជាក់ថាផ្លូវរថភ្លើងនេះជាផ្លួដ៏សំខាន់ដែលតភ្ជាប់រដ្ឋធានី Bratislava របស់ប្រទេសស្លូវ៉ាគី ជាមួយនឹងទីក្រុង Budapest ប្រទេសហុងគ្រី ។បន្ទាប់ពីកើតហេតុផ្លូវនេះត្រូវបានបិទបណ្ដោះអាសន្ន ខណៈអ្នកដំណើរដែលជាប់គាំងនៅលើរថភ្លើងរងគ្រោះ ត្រូវបានដឹកតាមឡានក្រុងទៅកាន់ទីក្រុង Sturovo ជាប់ព្រំដែនហុងគ្រី។
ភ្លាមៗនោះគេមិនទាន់ដឹងច្បាស់ពីមូលហេតុនៃការបុកគ្នានេះនោះទេ ដោយសមត្ថកិច្ចកំពុងស៊ើបអង្កេតនៅឡើយ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


