កីឡា
កម្ពុជាបញ្ជូនកីឡា២ប្រភេទទៅប្រកួតកីឡាអូឡាំពិកជាកីឡាកាតព្វកិច្ច
កម្ពុជានឹងបញ្ជូនកីឡា២ប្រភេទគឺកីឡាហែលទឹក និងអត្តពលកម្ម ទៅចូលរួមប្រកួតព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នា២០២៤ នៅទីក្រុងបារីស ប្រទេសបារាំង។
សម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០២៤នេះ កម្ពុជាមិនមានកីឡាណាមួយដែលបានជាប់វគ្គជម្រុះ ឬទទួលបានកៅអីចូលរួមប្រកួតឡើយ ដូច្នេះការបញ្ជូនកីឡា២ប្រភេទទៅចូលរួមនេះតាមរយៈសិទ្ធិអនុគ្រោះ។

តាមលក្ខខណ្ឌដែលបានចែងក្នុងកីឡាអូឡាំពិក គ្រប់សមាជិកនៃគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ត្រូវតែបញ្ជូនអត្តពលិកផ្នែកកីឡា អត្តពលកម្ម និង ហែលទឹក ចូលរួមប្រកួត បើទោះបីជាបានជាប់វគ្គជម្រុះ ឬមិនជាប់ក៏ដោយ។ ប្រសិនបើប្រភេទកីឡាណាមួយបានជាប់វគ្គជម្រុះប្រចាំតំបន់ នឹងបានចូលរួមក្នុងនាមអត្តពលិកទទួលបានកៅអីសិទ្ធិពេញលេញ ប៉ុន្តែប្រសិនបើមិនបានជាប់វគ្គជម្រុះទេគឺត្រូវចូលរួមក្នុងនាមជាសមាជិកបំពេញកាតព្វកិច្ច ដែលហៅថា ទទួលបានសិទ្ធិអនុគ្រោះ។
ចាប់តាំងពីក្រោយសម័យសង្គ្រាមមក កីឡាការិនី ស៊ន សៀវម៉ី បានក្លាយជាអត្តពលិកកម្ពុជាទី១ទទួលបានសិទ្ធិពេញលេញក្នុងការចូលរួមប្រកួតកីឡាអូឡាំពិក ឆ្នាំ២០១៦ នៅប្រទេសប្រេស៊ីល បន្ទាប់ពីបានប្រកួតឈ្នះក្នុងវគ្គជម្រុះតំបន់អាស៊ី។

ចំពោះកីឡាអត្តពលិកកម្ម និង ហែលទឹកកម្ពុជាមិនធ្លាប់បានជាប់វគ្គជម្រុះទេ ប៉ុន្តែតែងតែបានចូលរួមរាល់លើក ដោយសារសិទ្ធិអនុគ្រោះក្នុងនាមជាសមាជិកបំពេញកាតព្វកិច្ច។
សម្រាប់ការបញ្ជូនចូលរួមប្រកួតលើកនេះ អត្តពលកម្មមានកីឡាករ ឈុន ប៊ុនថន ម្ចាស់មេដាយមាសកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ខណៈកីឡាហែលទឹលមានកីឡាករ កូសុងដឺឡាប៉ារ៉ង់ អង់ត័្វន ម៉ាតាំងក្លូដ និងកីឡាការិនី សាក់ប៊ុន អប្សរា កាតារីណា។

សម្រាប់ប្រទេសនៅក្នុងតំបន់អាស៊ាន ក៏មានប្រទេស ឡាវ ព្រុយណេ និងទីម័រខាងកើត បានចូលរួមប្រកួតក្នុងនាមសិទ្ធិអនុគ្រោះដែរ។ ចំពោះ ថៃ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីនពីន វៀតណាម និង មីយ៉ាន់ម៉ា បានចូលរួមក្នុងនាមដែលពួកគេមានកីឡាទទួលបានសិទ្ធិពេញលេញ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអូឡាំពិក នៅទីក្រុងបារីស ប្រទេសបារាំង នឹងចាប់ផ្តើមពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ