ជីវិតកម្សាន្ដ
វណ្ណ ថាន សន្យានាំយកឧបករណ៍ភ្លេងខ្មែរទៅផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយ
តារាចម្រៀងរ៉េប លោក វណ្ណ ថាន បន្ទាប់ពីទទួលដំណឹងដ៏ស្លុតចិត្ត នៃការស្លាប់របស់ព្រឹទ្ធាចារ្យកោសល្យវោហារលោកតា គង់ ណៃ លោកបានបង្ហាញអារម្មណ៍រន្ធត់ចិត្តខ្លាំង។ ជាមួយគ្នានេះ លោកក៏បានសន្យានឹងដួងវិញ្ញាណក្ខន្ធលោកតា គង់ ណៃ ថា ខ្លួននឹងនាំយកឧបករណ៍ភ្លេងខ្មែរ ទៅផ្សព្វផ្សាយឲ្យបានកាន់តែទូលំទូលាយខ្លាំងថែមទៀត។

ខ្លឹមសារដ៏ក្ដុកក្ដួលរបស់ លោក វណ្ណ ថាន បានរៀបរាប់ថា «ខ្ញុំបាទ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងមានការសោកស្ដាយជាពន់ពេកនៅពេលដែលទទួលបានដំណឹងថា ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ បានទទួលមរណភាព កាលពីរសៀល ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៤ ដោយរោគាពាធ ក្នុងជន្មាយុ ៨០ ឆ្នាំ ហើយក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារព្រឹទ្ធាចារ្យ ជាពិសេសលោកយាយ ជាភរិយា»។
តារាចម្រៀង លោក វណ្ណ ថាន ក៏បាននិយាយទៀតថា «លោកយាយជាអ្នកគាំទ្រដ៏សំខាន់បំផុត និងបានរួមចំណែកគាំទ្រវីរភាពលោកតាជាសិល្បករ ដើម្បីរក្សា និងលើកស្ទួយសិល្បៈដ៏អស្ចារ្យរបស់ចាប៉ីដងវែង ឲ្យកូនចៅជំនាន់ក្រោយ»។

លោក វណ្ណ ថាន បន្ថែមថា «ការលះបង់យ៉ាងធំធេងរបស់លោកចំពោះវិស័យសិល្បៈវប្បធម៌នៅកម្ពុជា បានបន្សល់ទុកនូវកេរដំណែល និងស្នាដៃតជំនាន់ ហើយនឹងស្ថិតនៅក្នុងបេះដូងខ្មែរគ្រប់រូបរហូតទៅ ហើយក្នុងនាមជាកូន ខ្មែរមួយរូបដែលជាតំណាងសិល្បករខ្មែរ ខ្ញុំ នឹងយកឧបករណ៍ភ្លេងខ្មែរទៅផ្សព្វផ្សាយឲ្យបានកាន់តែធំជាងនេះ សូមវិញ្ញាណក្ខន្ធលោកតាបានទៅកាន់សុគតិភព»។
គួរបញ្ជាក់ថា លោក វណ្ណ ថាន បច្ចុប្បន្នហាក់ក្តោបបានប្រជាប្រិយភាពខ្លាំងគួរសមផងដែរពីសំណាក់អ្នកគាំទ្រ ជាពិសេសបទចម្រៀងល្បីល្បាញខ្លាំងនោះ គឺ បទ”កម្លោះស្រុកខ្មែរ” ដែលលោកបានច្រៀងដៃគូជាមួយតារារ៉េប លោក វណ្ណដា៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


