Connect with us

ព័ត៌មានជាតិ

សិស្សថ្នាក់ទី៧ សាលារៀនជំនាន់ថ្មី យកចិត្តទុកដាក់ គម្រោងក្លិបក្រៅម៉ោងសិក្សា ICT

បានផុស

នៅ

សិស្សានុសិស្សថ្នាក់ទី៧ អនុវិទ្យាល័យអរញ្ញរង្សី សាលារៀនជំនាន់ថ្មី ខេត្តសៀមរាប បានបង្ហាញពីការចូលរួមយ៉ាងសកម្ម និងបានយកចិត្តទុកដាក់លើដំណើរការការងារគម្រោងរបស់ពួកគេ ក្រោមប្រធានបទ (Robotics Tecnovation girls និង STEM Skills for Girls) នៃក្លិបក្រៅម៉ោងសិក្សា ICT។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សិស្សបានប្រើប្រាស់គោលការណ៍ដែលបានរៀនដើម្បី “បង្កើតចំណេះដឹងថ្មី” ដោយការព្យាយាមឈ្វេងយល់ និងការច្នៃប្រឌិត។ ការសិក្សាបែបគម្រោង ជាគំរូទស្សនវិជ្ជាអប់រំដែលគេស្គាល់ថាជា “ការសិក្សាបែបស្ថាបនានិយម” ដោយសិស្សធ្វើសកម្មភាពសិក្សាច្រើនលើសពីការទន្ទេញផ្ទាល់មាត់ចាំតែទ្រឹស្តី ឬគោលការណ៍។ ផ្ទុយទៅវិញ សិស្សអាចបង្កើតចំណេះដឹងថ្មីៗក្នុងទម្រង់ជាគម្រោងសិក្សាដោយផ្សារភ្ជាប់នឹងការអនុវត្តជាក់ស្តែងស្របតាមទេពកោសល្យដែលពួកគេមានស្រាប់ និងចំណេះដឹងដែលពួកគេបានរៀននៅក្នុងថ្នាក់ដើម្បីឈានដល់ការបង្កើតផលិតផលជាស្នាដៃសម្រាប់ដោះស្រាយបញ្ហាជាក់ស្តែងណាមួយ។

ការសិក្សាបែបគម្រោង ជាវិធីសាស្ត្រមួយដែលគ្រូបណ្តុះបណ្តាលសកម្មភាពសិក្សាតាមរយៈការសិក្សាបែបសហការជាក្រុម ដោយសិស្សសិក្សា និងអនុវត្តចំណេះដឹង និងជំនាញ ដើម្បីកំណត់ និងដោះស្រាយបញ្ហាជាក់ស្តែងដោយប្រើប្រាស់វិធីសាស្ត្រដូចជា ស្រាវជ្រាវ ឬរិះរក ជាដើម។ ការសិក្សាបែបគម្រោង ជាវិធីសាស្ត្រសិក្សាតាមគោលវិធីសិស្សមជ្ឈមណ្ឌលដោយសិស្សមានការអនុវត្តផ្ទាល់ទៅតាមស្តង់ដារ និងជំហានជាក់លាក់នីមួយៗ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម