Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្សរត់ជាន់គ្នាស្លាប់ក្នុងពិធីបុណ្យសាសនានៅឥណ្ឌា កើនដល់ជាង ១០០នាក់

បានផុស

នៅ

យោងតាមតួលេខចុងក្រោយពី Reuters នៅថ្ងៃពុធទី៣ខែកក្កដាឆ្នាំ២០២៤, ចំនួនមនុស្សស្លាប់ក្នុងហេតុការណ៍រត់ជាន់គ្នា អំឡុងពិធីបុណ្យ Satsang របស់សាសនាហិណ្ឌូ នៅស្រុក Hathras នៃរដ្ឋ Uttar Pradesh ភាគខាងជើងប្រទេសឥណ្ឌា បានកើនឡើងដល់ ១១៦នាក់ហើយ។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ូលិសបានឲ្យដឹងថា ជនរងគ្រោះភាគច្រើនជាស្រ្តីនិងមានមួយចំនួនទៀតជាកុមារ ខណៈមន្ត្រីជំនាញ កំពុងព្យាយាមកំណត់អត្តសញ្ញាណពួកគេ។

ទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗ មិនទាន់មាននរណាដឹងច្បាស់អំពីមូលហេតុដែល ឈានដល់កើតមានសោកនាដកម្មនេះទេ ប៉ុន្តែសាក្សីនៅកន្លែងកើតហេតុ បានប្រាប់ទៅ​ Reuters ថា មានមនុស្សប្រហែល ៥ ០០០នាក់នៅទីនោះ។ កន្លែងចាកចេញពីទីតាំងប្រារព្ធពិធីគឺមានភាពតូចចង្អៀត ហើយម្យ៉ាងវិញទៀត ពេលនោះក៏កើតមានខ្យល់កួចផងដែរ ជាហេតុនាំឲ្យគ្រប់គ្នាភ័យស្លន់ស្លោ រត់ជាន់លើគ្នាតែម្តង។

(រូបថត៖ ABC)

យ៉ាងណាមិញ លោក Yogi Adityanath ប្រមុខរដ្ឋ Uttar Pradesh ក៏បានប្រាប់អ្នកសារព័ត៌មានដែរថា ការរត់ជាន់គ្នា កើតឡើងនៅពេលអ្នកចូលរួមចាប់ផ្តើមរុញគ្នា ដើម្បីឲ្យបានប៉ះគ្រូសាសនាម្នាក់ ដែលកំពុងធ្វើដំណើរចុះពីលើឆាករៀបចំពិធី។

ពេលដឹងដំណឹងដ៏សោកសៅនេះភ្លាម លោកនាយករដ្ឋមន្ត្រី Narendra Modi បានប្រកាសផ្តល់ជាជំនួយ និងសំណងជាទឹកប្រាក់ចំនួន ២០០ ០០០ រូពី (២ ៤០០ ដុល្លារ) ដល់គ្រួសារអ្នកស្លាប់ និង ៥០ ០០០ រូពីសម្រាប់អ្នករងរបួស។

(រូបថត៖ Sakshi)

គ្មានអ្វីថ្មីទេ គ្រោះថ្នាក់អំឡុងពិធីសាសនានៅប្រទេសឥណ្ឌា គឺឧស្សាហ៍កើតឡើងណាស់ ព្រោះថា មនុស្សយ៉ាងច្រើនណែនតាន់តាប់ តែងប្រមូលផ្តុំគ្នានៅក្នុងទីតាំងដ៏តូចចង្អៀត ទាំងដែលមិនសូវមានអ្នកគោរពតាមវិធានការសុវត្ថិភាពឲ្យបានខ្ជាប់ខ្ជួន។

ជាក់ស្តែង ក្នុងឆ្នាំ២០១៨ មនុស្សប្រហែល៦០នាក់បានស្លាប់ បន្ទាប់ពីរថភ្លើងបុកហ្វូងមនុស្សដែលកំពុងមើលការប្រារព្ធពិធីបុណ្យសាសនាហិណ្ឌូឈ្មោះថា Dusshera។ ចំណែកក្នុងឆ្នាំ ២០១៣ ការរត់ជាន់គ្នាក្នុងពិធីបុណ្យហិណ្ឌូមួយទៀត នៅកណ្តាលរដ្ឋ Madhya Pradesh បានផ្តាច់ជីវិតមនុស្ស១១៥នាក់៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ទៅយកអំណោយ បែរជារត់ជាន់គ្នាស្លាប់ ៧៨នាក់ នៅ យេម៉ែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

លោក នេត្រ ភក្ត្រា រៀបចំពិធីចម្រើនបុណ្យបារមីរូបបដិមា និងដំឡើងឆ័ត្ររួត ៩ជាន់ ថ្វាយ​ព្រះបរមរូប​ព្រះបាទជ័យ​វរ្ម័នទី៧ នៅសួនច្បារជ័យមង្គល​ព័ត៌មាន

ព័ត៌មានជាតិ៧ ម៉ោង មុន

គណៈកម្មការ​ចំពោះកិច្ច​ប្រយុទ្ធប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​ នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

២១ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជិត២៣០០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កីឡា៨ ម៉ោង មុន

​កាន់ ស្រីរ័ត្ន​ អំពាវនាវ​មហាជន​ឲ្យ​​ជួយ​គាំទ្រ​ស្ត្រី​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ ២១​ Km​ មិន​សូវ​មាន​អ្នក​លេង​ឡើយ​

សន្តិសុខសង្គម៨ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

សន្តិសុខសង្គម១៦ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម