ព័ត៌មានអន្ដរជាតិ
តុលាការប៉ាគីស្ថាន កាត់ទោសប្រហារជីវិតគ្រិស្តសាសនិកម្នាក់ ពីបទប្រមាថអ្នកកាន់សាសនាឥស្លាម
យោងតាមការចេញផ្សាយដោយទីភ្នាក់ងារពត៌មាន AP កាលពីថ្ងៃទី០២ ខែកក្កដា តុលាការក្នុងប្រទេសប៉ាគីស្ថាន បានកាត់ទោសប្រហារជីវិត បុរសជាគ្រិស្តសាសនិកម្នាក់ពីបទបង្ហោះខ្លឹមសារប្រមាថជនមូស្លីមនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បន្ទាប់ពីការវាយប្រហារដ៏អាក្រក់បំផុតមួយលើគ្រិស្តបរិស័ទនៅខេត្ត Punjab កាលពីឆ្នាំមុន។

កាលពីខែសីហា ឆ្នាំ២០២៣ បុរសមូស្លីមមួយក្រុមបានដុតផ្ទះនិងព្រះវិហាររាប់សិបកន្លែងនៅក្នុងទីក្រុង Jaranwala បន្ទាប់ពីអ្នកស្រុកឃើញបុរសគ្រិស្តបរិស័ទពីរនាក់ ហែកទំព័រគម្ពីរគូរ៉ា និងបោះទៅលើដី ថែមទាំងសរសេរពាក្យប្រមាថលើអ្នកដទៃទៀតផង។
ក្នុងហេតុការណ៍នោះ គ្មានអ្នកស្លាប់និងរបួសទេ ប៉ុន្តែគ្រិស្តសាសនិកដែលភ័យខ្លាច បានរត់គេចខ្លួនចេញពីផ្ទះទៅកាន់តំបន់សុវត្ថិភាព ហើយថ្វីបើប៉ូលិស បានចាប់ខ្លួនជនសង្ស័យជាង១០០នាក់បន្ទាប់ពីការវាយប្រហារនោះក៏ដោយ ក៏មិនទាន់មាននរណាត្រូវបានកាត់ទោសដែរ។

យោងតាមមេធាវីរបស់ Ehsan Shan ដែលត្រូវកាត់ទោសប្រហារជីវិត បានប្រាប់សារព័ត៌មាន The Associated Press ថា បើទោះបីជាបុរសរូបនេះមិនមែនជាភាគីជម្លោះនៅពេលនោះក៏ដោយ ប៉ុន្តែគាត់ត្រូវបានចោទប្រកាន់ពីបទបង្ហោះរូបគម្ពីរគូរ៉ាដែលខ្ទេចនោះ នៅលើគណនី TikTok របស់គាត់។
ទោះបីជាយ៉ាងណាក៏ដោយ Ehsan Shan នឹងប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការកាត់ទោសប្រហារជីវិតដែលបានចេញដោយតុលាការនៅក្នុងទីក្រុង Sahiwal ក្នុងខេត្ត Punjab នេះវិញ។
គួរបញ្ជាក់ថា ការចោទប្រកាន់ពីបទប្រមាថ គឺជារឿងធម្មតាក្នុងប្រទេសប៉ាគីស្ថាន។ នៅក្រោមច្បាប់ប្រមាថរបស់ប្រទេសនេះ អ្នកណាម្នាក់ដែលត្រូវបានរកឃើញថាមានពិរុទ្ធពីបទប្រមាថសាសនាឥស្លាម អាចត្រូវបានកាត់ទោសប្រហារជីវិត៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


