សន្តិសុខសង្គម
អភិបាលស្ដីទីខណ្ឌមានជ័យ ជំរុញឲ្យបណ្តាសង្កាត់ត្រូវបិទទីតាំងល្បែងសុីសងឲ្យអស់ក្នុងមូលដ្ឋានរបស់ខ្លួន
លោក ឡុង ង៉ែត អភិបាលស្តីទីខណ្ឌមានជ័យ បានបើកកិច្ចប្រជុំបន្ទាន់ដោយកំណត់ឲ្យបណ្តាសង្កាត់ក្នុងមូលដ្ឋានខណ្ឌមានជ័យត្រូវចុះបិទទីតាំងបនល្បែងសុីសងគ្រប់ប្រភេទកុំឲ្យលួចបើកបន្តទៀត។
កិច្ចប្រជុំនេះបានធ្វើឡើងនារសៀលថ្ងៃទី៣ ខែកក្កដា ដោយមានការចូលរួមពីលោក លោកស្រីអភិបាលរងខណ្ឌ លោកនាយក នាយករងរដ្ឋបាលសាលាខណ្ឌលោក អធិការ លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ លោកចៅសង្កាត់ លោកមេប៉ុស្តិ៍ ចំណុះឲ្យសាលាខណ្ឌ។

លោកអភិបាលខណ្ឌស្តីទីបានបញ្ជាក់យ៉ាងច្បាស់ថា រាល់បណ្តាទីតាំងបនល្បែងទាំងអស់ គឺមិនអាចគេចផុតពីអាជ្ញាធរមូលដ្ឋាន និងនគរបាលប៉ុស្តិ៍នោះទេ ប៉ុន្តែយើងមិនធ្វើព្រោះសំអាងថា វាតិចតួចតែវាអាចបំផ្លាញទ្រព្យសម្បត្តិបងប្អូនប្រជាពលរដ្ឋយើងជារៀងរាល់ថ្ងៃរហូតកើតមានទំនាស់ក្នុងគ្រួសារទៀតផង។ ដូច្នេះតាមបណ្តាសង្កាត់ត្រូវពង្រឹងការងារបង្ក្រាបបនល្បែងនេះឲ្យអស់ទើបប្រជាពលរដ្ឋបានរស់នៅសុខសាន្តពិសេសលុបបំបាត់អំពើចោរកម្មទៀតផង។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំរួចមកគេសង្កេតឃើញតាមបណ្តាសង្កាត់បានចុះទៅដល់ទីតាំងដែលធ្លាប់លួចលេងល្បែងឲ្យមកធ្វើកិច្ចសន្យាដោយផ្តិតមេដៃនៅចំពោះមុខលោកចៅសង្កាត់ លោកនាយប៉ុស្តិ៍ លោកមេភូមិ មិនឲ្យកើតមានតទៅទៀតហើយបើនៅបន្តទៀត គឺអាជ្ញាធរនឹងបញ្ជូនសំណុំរឿងទៅសាលាដំបូងចាត់ការទៅតាមផ្លូវច្បាប់។

ជាក់ស្តែងនៅសង្កាត់ចាក់អង្រែក្រោម លោក ជា សុខៃ ជាចៅសង្កាត់បានដឹកនាំមន្ត្រីអាជ្ញាធរតាមបណ្តាភូមិត្រូវផ្សព្វផ្សាយពីការបង្រ្កាបល្បែងសុីសងនេះឲ្យអស់មិនឲ្យកើតមានតទៅទៀតឡើយ។ បើនៅតែរឹងទទឹង គឺអាជ្ញាធរលែងយោគយល់ឡើយ៕
អត្ថបទ៖ នរា


-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


