ព័ត៌មានអន្ដរជាតិ
លោក Blinken៖ F-16 នឹងហោះលើមេឃអ៊ុយក្រែន នៅរដូវក្តៅនេះ
ថ្លែងក្នុងវេទិកាសាធារណៈរបស់អង្គការណាតូ កាលពីថ្ងៃពុធទី១០ខែកក្កដាឆ្នាំ២០២៤, រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បញ្ជាក់ថា យន្តហោះចម្បាំង F-16 ផលិតដោយអាមេរិក កំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅកាន់ប្រទេសអ៊ុយក្រែនហើយ ហើយយន្តហោះចម្បាំងទំនើបៗទាំងនោះ នឹងហោះការពារមេឃអ៊ុយក្រែន ក្នុងរដូវក្តៅនេះតែម្តង។

ទោះបីជាយ៉ាងណាក៏ដោយ លោក Blinken មិនបានបញ្ជាក់ច្បាស់ថាតើនឹងមានយន្តហោះ F-16 ប៉ុន្មានគ្រឿងដែលនឹងត្រូវបញ្ជូនចេញពីប្រទេសហូឡង់និងដាណឺម៉ាក ទៅឲ្យអ៊ុយក្រែននោះទេ ខណៈសេចក្តីថ្លែងការណ៍រួមរវាងទីក្រុងវ៉ាស៊ីនតោន ឡាអេ និងកូប៉ិនហាក បានឲ្យដឹងថា ព័ត៌មានលម្អិតផ្សេងៗ គឺត្រូវបានរក្សាទុកព្រោះតែបញ្ហាសន្តិសុខ។
ការអះអាងប្រគល់យន្តហោះចម្បាំង F-16 នេះ ធ្វើឡើងក្រោយសេចក្តីប្រកាសរបស់លោកប្រធានាធិបតី ចូ បៃដិន ដែលថា សម្ព័ន្ធមិត្តអង្គការណាតូ នឹងផ្តល់ប្រព័ន្ធការពារដែនអាកាសចំនួនប្រាំប្រភេទបន្ថែមទៀតឲ្យអ៊ុយក្រែន ខណៈប្រទេសនេះនៅតែបន្តប្រឈមមុខនឹងការវាយប្រហារដោយមីស៊ីលរុស្ស៊ី។

រម្លឹកទៅខែមិថុនាឆ្នាំ២០២៣ ពេលនោះ លោក បៃដិន បានប្រកាសជាលើកដំបូងថា ដៃគូរបស់ណាតូ នឹងសន្យាផ្តល់យន្តហោះ F-16 ទៅឲ្យអ៊ុយក្រែន ហើយមកដល់ខែឧសភាឆ្នាំនេះ ពីឡុតអ៊ុយក្រែនក្រុមដំបូង ក៏បានបញ្ចប់ការសិក្សាពីកម្មវិធីបណ្តុះបណ្តាលនៅសហរដ្ឋអាមេរិក។
ប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី ក៏បានស្វាគមន៍សេចក្តីប្រកាសនោះថាជា ការពង្រឹងខែលការពារដែនអាកាសរបស់អ៊ុយក្រែនដែរ។
សូមបញ្ជាក់ថា កងកម្លាំងលោក ហ្សេលេនស្គី ត្រូវការជំនួយបែបនេះជាបន្ទាន់ ជាពិសេសក្រោយការបាញ់មីស៊ីលរុស្ស៊ីកាលពីថ្ងៃអាទិត្យ ដែលវាយប្រហារមន្ទីរពេទ្យកុមារក្នុងទីក្រុងកៀវ ដោយគេប៉ាន់ស្មានថាមានអ្នករងរបួសប្រមាណ៣០០នាក់ ហើយមានកុមារ៤នាក់ត្រូវបាត់បង់ជីវិត៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


