ព័ត៌មានជាតិ
តំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី ប្តេជ្ញាជំរុញការវិនិយោគរវាងប្រទេសទាំងពីរ
លោក តាំង សិទ្ធី ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលីបានប្តេជ្ញាថានឹងគៀគរបណ្តាវិនិយោគិនអូស្រ្តាលីដើម្បីជំរុញការដោះដូរទំនិញនៃប្រទេសទាំងពីរឱ្យកាន់តែមានកំណើនកាន់តែខ្ពស់។

ការប្តេជ្ញារបស់លោកតាំង សិទ្ធីត្រូវបានធ្វើឡើងក្នុងជំនួបដែលបានចូលរួមអោយដោយអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតកាលពីទី១១ ខែកក្កដា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។ នេះបើយោងតាមសភាពាណិជ្ជកម្ម។
លោក សិទ្ធី បានលើកឡើងថាដំណើរការនៃការរៀបចំការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅទីក្រុងម៉ែលប៊ន តាមរយៈការសម្របសម្រួលដោយសភាពាណិជ្ជកម្មកម្ពុជា និងក្រសួងពាណិជ្ជកម្ម ដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត នៃព្រះរាជាណាចក្រកម្ពុជា និងអំពីដំណើរការនៃការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំ ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅទីក្រុងម៉ែលប៊ន ក៏ដូចជាផែនការសកម្មភាពនានាផងដែរ។
លោកបានថ្លែងថា៖« គោលបំណងនៃដំណើរទស្សនកិច្ចរបស់លោក និង គណៈប្រតិភូ គឺដើម្បីស្វែងយល់បន្ថែមទៀត អំពីសក្តានុពល និងកាលានុវត្តភាពនៃធុរកិច្ច និងការវិនិយោគរបស់កម្ពុជា, គោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការទាក់ទាញវិនិយោគ, និងស្វែងរកនូវឱកាសក្នុងការជំរុញ និងផ្សារភ្ជាប់ទំនាក់ទំនងនៃការវិនិយោគរវាង វិស័យឯកជននៃព្រះរាជាណាចក្រកម្ពុជា និងវិស័យឯកជននៃប្រទេសអូស្ត្រាលី ជាពិសេសលើការវិនិយោគក្នុងវិស័យកែច្នៃចំណីអាហារ និងកសិកម្ម ក៏ដូចជាវិស័យផ្សេងៗជាច្រើនទៀត»។

សម្ដេចធិបតីបានមានប្រសាសន៍ថា កម្ពុជាមានសក្តានុពលក្នុងការផ្សារភ្ជាប់ ទៅទីផ្សារនៅក្នុងតំបន់ និងអន្តរជាតិផងដែរ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយនឹងបណ្តាប្រទេសជាច្រើនរួមមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ក៏ដូចជា៖ ក្របខ័ណ្ឌអាស៊ាន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចតំបន់គ្រប់ជ្រុងជ្រោយ (RCEP) ដែលនេះក៏ជាឱកាសដែលមានសក្តានុពលសម្រាប់ការវិនិយោគនៅកម្ពុជាផងដែរ។
សម្ដេចធិបតី ហ៊ុន ម៉ាណែតបានលើកឡើងបន្តទៀតថា ៖«រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់តម្លៃខ្ពស់ចំពោះតួនាទីរបស់វិស័យឯកជន ដែលជាដៃគូ និងជាប្រតិបត្តិករដ៏សំខាន់ ក្នុងការរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើនបន្ថែមទៀត។ ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល គឺដើម្បីរក្សាបាននូវកំណើនសេដ្ឋកិច្ច, ការកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច ក្នុងគោលដៅលើកកម្ពស់នូវជីវភាពរបស់ប្រជាជនកម្ពុជា»។

លើសពីនោះទៅទៀត សម្ដេចធិបតី ក៏បានបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការរក្សាបាននូវស្ថិរភាព សុវត្ថិភាព និងសន្តិសុខសម្រាប់បណ្ដាវិនិយោគិនដែលកំពុងតែដំណើរការបោះទុនវិនិយោគ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការយកចិត្តទុកដាក់ ក្នុងការបណ្តុះបណ្តាលជំនាញ ដែលបម្រើដល់វិស័យឧស្សាហកម្ម ដូចជាយានយន្ត, អេឡិចត្រូនិក, ឌីជីថល និងបច្ចេកវិទ្យា ដើម្បីឆ្លើយតបទៅនឹងទីផ្សារការងារបច្ចុប្បន្ន និងអនាគត ស្របតាមការរីកចម្រើនរបស់ពិភពលោក។
កាលពីចុងខែមិថុនា ក្រុមហ៊ុន Amru Rice (Cambodia) បានចាប់ផ្តើមផ្គត់ផ្គង់ SunRice របស់ប្រទេសអូស្រ្តាលីឡើងវិញ ចំនួន១០០០តោន។ ហើយក្រុមហ៊ុននឹងរង់ចាំងដល់រដូវប្រមូលផលថ្មីនៅខែកញ្ញាឬខែតុលាក្នុងការបង្កើនការនាំចេញ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


