ព័ត៌មានជាតិ
ការអនុវត្តនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំរុញឱ្យការដោះដូរទំនិញរវាងកម្ពុជា-ចិនសម្រេចទឹកប្រាក់បានជាង៧ពាន់លានដុល្លារនៅឆមាសទី១
ការដោះដូរទំនិញទ្វេភាគីរវាងប្រទេសកម្ពុជា-ចិនសម្រេចទឹកប្រាក់បានជាង៧,៣ពាន់លានដុល្លារក្នុងឆមាសទី១ឆ្នាំ២០២៤នេះកើនឡើងជិត១៩ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កំណើននេះឆ្លុះបញ្ចាំងអំពីភាពរឹងមាំនេះទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ចាប់តាំងពីការអនុវត្តនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។

យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ជាមួយនិងទំហំទឹកប្រាក់នៃពាណិជ្ជកម្មទ្វេភាគីនេះ ការនាំចេញរបស់កម្ពុជាសម្រេចបានទឹកប្រាក់ជិត៨១៥លានដុល្លារកើនឡើងជាង១៤ភាគរយ ខណៈដែរការនាំចូលមានទឹកប្រាក់សរុបជាង៦,៤៩៧ពាន់លានដុល្លារកើនឡើងជាង១៩ភាគរយ។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់កម្ពុជាថ្មីនៅថ្ងៃទី១៥នេះថា ជាមួយទំនាក់ទំនងការទូតល្អរវាងប្រទេសទាំងពីរ ជាពិសេសការអនុវត្តនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ចំនួនទឹកប្រាក់នាំចេញ នាំចូលទំនិញរវាងប្រទេសទាំង ២ បានកើនជាលំដាប់ បើទោះបីជានៅក្នុងអំឡុងពេលសេដ្ឋកិច្ចពិភពលោកជួបវិបត្តិធ្ងន់ធ្ងរនាប៉ុន្មានឆ្នាំកន្លងមកក៏ដោយ។
លោកបានមានប្រសាសន៍៖«ចំពោះកំណើនទឹកប្រាក់នាំចេញនិងនាំចូលនេះឆ្លុះបញ្ចាំងអំពីប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន។ ជាមួយគ្នានោះដែរ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ក៏បានផ្តល់ភាពអនុគ្រោះពន្ធជាច្រើនសម្រាប់ទំនិញកម្ពុជា ជាពិសេសផលិតផលកសិកម្មរបស់យើងផងដែរ»។

លោក ហុង វណ្ណៈអ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជាក៏បានលើកឡើងផងដែរថា ជាមួយនឹងកំណើននៃទំហំពាណិជ្ជកម្មទ្វេភាគីនេះ ប្រសិនបើប្រទេសទាំងពីររក្សាកំណើនពេញ១ឆមាសបន្តទៀតដូច្នេះទំហំពាណិជ្ជកម្មរវាងប្រទេសយើងទាំងពីរអាចនឹងសម្រេចបានជា១៣ពាន់លានដុល្លារក្នុងឆ្នាំនេះ ដែលស្របតាមគោលដៅរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរសម្រេចឱ្យបាន១៥ពាន់លាននៅប៉ុន្មានឆ្នាំក្នុងខាងមុខនេះ។
លោកបានថ្លែងថា៖«ជាមួយគ្នានេះដែរយើងឃើញថាការនាំចេញរបស់យើងក៏មានកំណើនច្រើនគួរឱ្យកត់សម្គាល់ដែរ ដែលឆ្លុះបញ្ចឹងអំពីកំណើននៃមុខទំនិញដែលយើងបាននាំចេញនោះទេ តាមរយៈការអនុវត្តនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី»។
បើយោងតាមលោក លឹម ហេង បើទោះបីជាខាងគយចិនមានការរឹតបន្តឹងលើបញ្ហាភូតគាមអនាម័យលើផលិតផលកសិកម្មរបស់កម្ពុជា ប៉ុន្តែការរឹតបណ្តឹងនេះគឺជួយពង្រឹងដល់គុណភាព និងការផលិតរបស់កម្ពុជាទៅថ្ងៃអនាគត។
លោកបានមានប្រសាសន៍ថា៖«និយាយឱ្យចំទៅចំពោះការរឹតត្បិតលើភតូគាមអនាម័យនេះនឹងជួយឱ្យទំនិញកម្ពុជានឹងក្លាយជាទំនិញស្តង់ដារដែលត្រូវបានការទទួលស្គាល់នូវគុណភាពនៅលើទីផ្សារអន្តរជាតិ»។

លោកបានថ្លែងបន្តទៀតថា ការរឹតត្បិតនេះគឺជាការជួយកសាងនូវកេរ្តិ៍ឈ្មោះរបស់ផលិតកម្ពុជាមិនត្រឹមតែសម្រាប់ធ្វើការនាំចេញប៉ុណ្ណោះទេ ប៉ុន្តែផលិតផលទាំងនេះក៏អាចប្រកួតប្រជែងជាមួយផលិតនាំចូលលើស្តង់ដារគុណភាព និងសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ក្នុងស្រុកផងដែរ។
សម្រាប់ទំនិញកម្ពុជានាំទៅប្រទេសចិន គឺជាផលិតផលកសិកម្ម និងវាយនភណ្ឌ ខណៈដែរការនាំចូលរបស់ប្រទេសចិន រួមមានផលិតផលចម្រុះជាច្រើនដូចជា វត្ថុធាតុដើមក្នុងវិស័យវាយនភណ្ឌ គ្រឿងសំណង់ រថយន្ត គ្រឿងម៉ាស៊ីន ឧបករណ៍អេឡិចត្រូនិក អគ្គិសនី ឱសថ ចំណីអាហារ ថ្នាំគីមីកសិកម្ម ជាដើម។ នេះបើយោងតាមលោក លឹម ហេង៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


