កីឡា
បាល់ទាត់បារាំងប្តឹង FIFA ករណីរើសអើងពូជសាសន៍របស់កីឡាករ Enzo
សហព័ន្ធបាល់ទាត់បារាំង បានសម្រេចដាក់ពាក្យបណ្ដឹងទៅសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) និងសហព័ន្ធកីឡាបាល់ទាត់អាហ្សង់ទីន ចំពោះករណីរើសអើងពូជសាសន៍ពីកីឡាករ Enzo Fernandez។

សហព័ន្ធបាល់ទាត់បារាំង បានលើកឡើងថា ខ្លួននឹងដាក់ពាក្យបណ្តឹងទៅសហព័ន្ធបាល់ទាត់ពិភពលោក ជុំវិញវីដេអូដែលច្រៀងដោយក្រុមកីឡាករអាហ្សង់ទីនប៉ុន្មាននាក់ទាក់ទងអំពីកីឡាករបារាំង។ សហព័ន្ធបាល់ទាត់បារាំងនឹងទាក់ទងទៅសហព័ន្ធបាល់ទាត់អាហ្សង់ទីន អំពីវីដេអូផ្សាយផ្ទាល់ដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គមដោយកីឡាករ Fernandez ក្រោយក្រុមអាហ្សង់ទីនបានឈ្នះជើងឯក Copa America បន្ទាប់ពីយកឈ្នះកូឡុំប៊ី ១-០ នៅវគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃអាទិត្យ។

សេចក្តីថ្លែងការណ៍មួយរបស់សហព័ន្ធបាល់ទាត់បារាំង បានថ្កោលទោសយ៉ាងខ្លាំងបំផុត ដោយមិនអាចទទួលយកបានទេពាក់ព័ន្ធករណីរើសអើងមកលើកីឡាករបារាំង។ រឿងនេះជាបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរ ដែលផ្ទុយពីតម្លៃនៃកីឡានិងសិទ្ធិមនុស្សជាមូលដ្ឋាន។
យ៉ាងណាមិញ ខ្សែបម្រើអាហ្សង់ទីន Enzo Fernandez ក៏បានចេញមុខសុំទោស និងបានបញ្ជាក់ថា វាជាកំហុសអចេតនា៕
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


