ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងអប់រំ ផ្តល់អនុសាសន៍ដល់អត្តពលិក ចាប់ឱកាស ក្នុងកីឡាអូឡាំពិកលើកទី៣៣
នៅទីស្តីការក្រសួង បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជូនដំណើរ លើកទឹកចិត្ត និងផ្តល់អនុសាសន៍ដល់អត្តពលិក ចាប់ឱកាស ក្នុងការប្រកួតកីឡាអូឡាំពិកហ្គេមលើកទី៣៣ នៅទីក្រុងប៉ារីស ប្រទេសបារាំង។

ពិធីនេះ មានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំក្រសួង ប្រតិភូកីឡាចូលរួមការប្រកួតកីឡាអូឡាំពិកហ្គេមលើកទី៣៣ នៅទីក្រុងប៉ារីស ប្រទេសបារាំង មន្ត្រីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គ្រូបង្វឹកក្រុមជម្រើសជាតិកីឡាអត្តពលកម្ម កីឡាករជម្រើសជាតិអត្តពលកម្ម និងមន្ត្រីពាក់ព័ន្ធ សរុបប្រមាណ ២០ នាក់។

បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់អត្តពលិក ឱ្យចាប់យកឱកាសនេះ សង្កេត និងរៀនសូត្របន្ថែមដើម្បីបន្តពង្រឹងសមត្ថភាពឱ្យកាន់តែខ្លាំងក្លា និងសំខាន់បំផុត ត្រូវយកចិត្តទុកដាក់លើការរៀបចំខ្លួនឱ្យមានសុវត្ថិភាពល្អក្នុងការចូលរួម និងការវិលត្រឡប់មកវិញប្រកបដោយសុវត្ថិភាព ហើយទន្ទឹមនឹងខិតខំប្រឹងប្រែងដណ្តើមយកមេដាយ ឬជ័យលាភី សូមជូនពរឱ្យក្រុមកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា ជោគជ័យក្នុងបំបែកឯកទគ្គកម្មខ្លួនឯងផងដែរ។

បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានបង្ហាញក្តីរំភើបរីករាយដែលកីឡាករខ្មែរចំនួន ៣ រូបបានឆ្លងកាត់ការវាយតម្លៃស្តង់ដាកម្រិតសមត្ថភាពជាប់ទៅចូលរួមក្នុងការប្រកួតកីឡាអូឡាំពិកហ្គេមលើកទី៣៣ នៅទីក្រុងប៉ារីស ប្រទេសបារាំង នាពេលនេះ។ ការចូលរួមក្នុងការប្រកួតកីឡាអូឡាំពិកហ្គេម គឺជាក្តីប្រាថ្នារបស់កីឡាករគ្រប់រូប ដែលនេះជាកិត្តិយសសម្រាប់កីឡាករ និងប្រទេសជាតិ ដូច្នេះសូមឱ្យកីឡាករទាំងអស់ ត្រូវតែខិតខំប្រឹងប្រែងគោរពបទបញ្ជាការប្រកួត គោរពការវិនិច្ឆ័យរបស់អាជ្ញាកណ្តាល-ចៅក្រម គោរពគោលការណ៍របស់កីឡាអន្តរជាតិ ដើម្បីឆ្លុះបញ្ចាំងពីភាពថ្លៃថ្នូរ អរិយធម៌ល្អ សុជីវធម៌ល្អជាពលរដ្ឋកម្ពុជា និងជាតំណាងប្រទេសជាតិ។

គួរបញ្ជាក់ផងដែរថា នាល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០២៤នេះ ប្រតិភូកីឡាករ កីឡាការិនីកម្ពុជា ចាកចេញទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីត្រៀមចូលរួមការប្រកួតកីឡាអូឡាំពិក ២០២៤ ដែលឆ្នាំនេះ កម្ពុជាមានអត្តពលិក ៣ រូបចូលរួមប្រកួត ក្នុងនោះមានអត្តពលកម្ម ១នាក់ និងហែលទឹក ២នាក់។ ព្រឹត្តិការណ៍កីឡាឣូឡាំពិករដូវក្តៅ លើកទី៣៣ នៅទីក្រុងប៉ារីស ប្រទេសបារាំង នឹងចាប់ផ្ដើមពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ នេះ៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


