ព័ត៌មានអន្ដរជាតិ
ពូទីនបញ្ជាក់ទំនាក់ទំនងវិស័យថាមពលជាមួយចិនកាន់តែរឹងមាំនិងមានផលិតភាព
ស្របពេលដែលរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន Dmytro Kuleba បំពេញទស្សនកិច្ចរយៈពេល៤ថ្ងៃនៅប្រទេសចិនដ៏កម្របំផុតដើម្បីស្វែងរកជំនួយពីភាគីចិនឈានទៅបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីបៀ ពូទីន បាននិយាយនៅឯវេទិកាធុរកិច្ចថាមពល ចិន-រុស្ស៊ី លើកទី៦កាលពីថ្ងៃអង្គារ ថា កិច្ចសហប្រតិបត្តិការរវាងមហាអំណាចរុស្ស៊ីនិងចិនកាន់តែរឹងមាំនិងប្រកបដោយផលិតភាពជាពិសេសបំផុតគឺវិស័យថាមពល។

រុស្ស៊ីដែលពឹងផ្អែកយ៉ាងខ្លាំងទៅលើចិនក្នុងការនាំចេញផលិតផលឥន្ធនៈក្រោយក្រុមបច្ចឹមប្រទេសដាក់ទណ្ឌកម្មយ៉ាងចាស់ដៃបន្ទាប់ពីការលើកទ័ពលុកលុយប្រទេសអ៊ុយក្រែន បានមើលឃើញកិច្ចសហប្រតិបត្តិការជាមួយចិនកាន់តែសំខាន់ និងមានភាពរីកចម្រើនខ្លាំងលើវិស័យជាច្រើនជាពិសេសវិស័យថាមពល។
សារព័ត៌មានស៊ីនហ៊ូរបស់ចិនបានដកស្រង់សម្តីលោកពូទីនដូចបានថ្លែងថា៖«កិច្ចសហប្រិតិបត្តិការទ្វេភាគីក្នុងវិស័យ ប្រេងនិងឧស្ម័ន ធ្យូងថ្មនិងអគ្គិសនី កំពុងពង្រីកជាប្រព័ន្ធ» ដោយ លោក ពូទីន បានបន្ថែមថា៖«ការផ្គត់ផ្គង់ធនធានថាមពលរបស់ប្រទេសរុស្ស៊ីទៅកាន់ប្រទេសចិនបានរីកចម្រើនដល់កម្រិតចំនួនកំណត់ត្រាប្រវត្តិសាស្រ្ត»។
លោក ពូទីន បាននិយាយថា ទំនាក់ទំនងរវាងរុស្ស៊ីនិងចិនបានកំពុងងើបឡើងយ៉ាងខ្លាំងស្របជាមួយភាពជាដៃគូនៃកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និង ជាផ្នែកមួយសំខាន់នៃទំនាក់ទំនងទាំងនេះ បានក្លាយជាកិច្ចសហប្រតិបត្តិការថាមពលប្រពៃណី។
ប្រធានាធិបតី បានកត់សម្គាល់ដែរថា អ្នកជំនាញពីប្រទេសទាំងពីរកំពុងធ្វើការងាររួមគ្នាដើម្បីអភិវឌ្ឍន៍បច្ចេកវិទ្យាសម្រាប់ការទាញយក ការកែច្នៃ និង ការដឹកជញ្ជូនវត្ថុធាតុដើម ដោយផ្តោតលើការធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពបរិស្ថាន។
ទីភ្នាក់ងារព័ត៌មានរ៉យទ័ររាយការណ៍កាលពីខែមេសា២០២៤ ឱ្យដឹងថា ប្រទេសចិនបាននាំចូល ឥន្ធនៈរួមទាំងឧស្ម័នផងពីប្រទេសរុស្ស៊ីតាមរយៈបំពង់បង្ហូរ និងការដឹកជញ្ជូនតាមសមុទ្រកើនឡើង១២,៥ភាគរយដែលមានបរិមាណ២,៥៥លានបារ៉ែលក្នុងមួយថ្ងៃនៅក្នុងខែមីនាឆ្នាំនេះធៀបរយៈពេលដូចគ្នានៃឆ្នាំមុន។
ពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ២០២៣របស់ប្រទេសចិន បានបង្ហាញថា មានតម្លៃ២៤០ពាន់លានដុល្លារ។ ប្រទេសចិនជាអតិថិជនទិញប្រេងច្រើនបំផុតក្នុងពិភពលោក បានក្លាយជាដៃគូសេដ្ឋកិច្ចធំបំផុតសម្រាប់រុស្ស៊ីដែលជាអ្នកនាំចេញប្រេង ដែលបច្ចុប្បន្ននេះស្ថិតក្រោមទណ្ឌកម្មរបស់លោកខាងលិច។
ទីក្រុងមូស្គូបង្កើនការទិញទំនិញចិន រាប់ចាប់តាំងពីរថយន្តរហូតដល់ទូរស័ព្ទទំនើប ខណៈពេលដែលក្រុមហ៊ុនរបស់សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកល្បីៗចាកចេញពីទីផ្សាររុស្ស៊ី។
យោងរ៉យទ័រ ពាណិជ្ជកម្មចិននិងរុស្ស៊ីមានតម្លៃ២៤០,១ពាន់លានដុល្លារ មានកំណើន២៦,៣ភាគរយធៀបឆ្នាំ២០២២។ យោងទីន្នន័យអគ្គរដ្ឋបាលគយប្រទេសចិន៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន