ព័ត៌មានអន្ដរជាតិ
ពាណិជ្ជកម្មអេឡិចត្រូនិកនៅវៀតណាមហក់ឡើងខ្ពស់ ជំរុញដោយការប្រើប្រាស់វេទិការបស់ TikTok
របាយការណ៍ពីក្រុមហ៊ុនវិភាគទីផ្សារ Metric បានបង្ហាញថា ពាណិជ្ជកម្មអេឡិចត្រូនិកនៅវៀតណាមហក់ឡើងខ្ពស់ ដោយអ្នកប្រើប្រាស់វៀតណាម បានចំណាយប្រាក់ប្រមាណ ១៤៣,៩ ទ្រីលានដុង (៥,៧ ប៊ីលានដុល្លារ) ដើម្បីទិញទំនិញចំនួន ១,៥៣ លានមុខ លើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកចំនួន ៥ ក្នុងឆមាសទី១នៃឆ្នាំនេះ។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News។

ទិន្នន័យដដែលនេះ បង្ហាញពីកំណើនកប់ពពក ប្រមាណ ៥៤,៩១ ភាគរយ បើគិតពីការចំណាយ និង ៦៥,៥៥ ភាគរយ បើគិតពីមុខទំនិញ ដោយធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ Metric និយាយថា កំណើននេះ បង្ហាញពីទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិកដ៏រឹងមាំរបស់វៀតណាម ក៏ដូចជាសមត្ថភាពរបស់អ្នកលក់ក្នុងការទាញយកអត្ថប្រយោជន៍ពីនិន្នាការទិញទំនិញតាមអ៊ិនធឺណិត។
យ៉ាងណាមិញ ក្រុមហ៊ុន Metric បានចង្អុលបង្ហាញថា កំណើនភាគច្រើនបានមកពីវេទិកាលក់ទំនិញអនឡាញ TikTok Shop របស់ក្រុមហ៊ុន TikTok និងវេទិកា Shopee ។ មានតែវេទិកាទាំង២ប៉ុណ្ណោះ ដែលបានកត់ត្រាពីអត្រាវិជ្ជមានក្នុងពាណិជ្ជកម្មអេឡិចត្រូនិកនៅវៀតណាម ដោយប្រាក់ចំណូលក្នុងឆមាសទី១ របស់ TikTok Shop បានកើនឡើងប្រមាណ ១៥០,៥៤ ភាគរយ និង Shopee ប្រមាណ ៦៥,៩៦ ភាគរយ។

វេទិការបស់ក្រុមហ៊ុន Lazada, Tiki និង Sendo ឯណោះវិញ បានកត់ត្រាពីកំណើនអវិជ្ជមានទាំងប្រាក់ចំណូល និងបរិមាណលក់។ របាយការណ៍បានចង្អុលបង្ហាញថា ប្រាក់ចំណូលរបស់ Lazada បានធ្លាក់ចុះ ៤៣,៨១ ភាគរយ និង Tiki ធ្លាក់ចុះ ៤៨,៥៥ ភាគរយ។
បើតាម Metric ទាំង Shopee និង Tiktok Shop បានទាញយកអត្ថប្រយោជន៍ពីនិន្នាការទិញទំនិញ តាមរយៈការផ្សាយបន្តផ្ទាល់ដោយជោគជ័យ។
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


