សុខភាព
រដ្ឋមន្ត្រីសុខាភិបាល៖ គិលានុបដ្ឋាក និងឆ្មប ត្រូវបង្កើនសេវាថែទាំ មានគុណភាព និងសុវត្ថិភាព
សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា គិលានុបដ្ឋាក ដើរតួនាទីយ៉ាងសំខាន់ដែលជាកម្លាំងចលករនៅក្នុងប្រព័ន្ធសុខាភិបាល ក្នុងការចូលរួមចំណែកការផ្តល់សេវាសាធារណៈឱ្យមានប្រសិទ្ធភាព លើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ ក្នុងការពិនិត្យអ្នកជំងឺ ផ្តល់ឱសថ ជាជំនួយក្នុងការវះកាត់ ព្យាបាលអ្នកជំងឺ ផ្តល់ជំនួយផ្លូវចិត្ត និងបំពេញតួនាទីសំខាន់ៗមួយចំនួនផ្សេងទៀត។ ដូច្នេះគិលានុបដ្ឋាក និងឆ្មប ត្រូវតែពង្រឹងសមត្ថភាពជាប្រចាំដើម្បីដោះស្រាយអាទិភាពសុខភាពទាំងអស់នេះ ព្រមទាំងឆ្លើយតបទៅនឹងគ្រោះអាសន្ននានាឱ្យមានប្រសិទ្ធភាពខ្ពស់។

ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាស សាស្ត្រាចារ្យរដ្ឋមន្ត្រី អញ្ជើញជាអធិបតីក្នុងពិធី បើកសន្និសីទគិលានុបដ្ឋាក និងឆ្មបឆ្នាំ២០២៤ ក្រោមប្រធានប្រធានបទ “គិលានុបដ្ឋាក និងឆ្មប ដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់គុណភាពសេវាថែទាំសុខភាព រួមចំណែកធ្វើឱ្យប្រសើរឡើងដល់ផលប្រយោជន៍អ្នកជំងឺ” នាថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ នេះ។

សាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់នូវអនុសាសន៍មួយចំនួនក្នុងការអភិវឌ្ឍន៍វិជ្ជាជីវៈថែទាំឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ដូចតទៅ៖ ១. នៅថ្នាក់កណ្តាល សូមឱ្យការិយាល័យគិលានុបដ្ឋាកនិងឆ្មប គណៈឆ្មប គណៈគិលានុបដ្ឋាក សមាគមឆ្មប និងសមាគមគិលានុបដ្ឋាក ធ្វើការរួមគ្នា រៀបចំផែនការសកម្មភាពជាមួយគ្នា ដើម្បីពង្រឹងការអនុវត្តបទដ្ឋានគតិយុត្ត សម្រាប់គាំទ្រដល់ការអនុវត្តរបស់គិលានុបដ្ឋាក និងឆ្មបរៀងរាល់ខែ។ ២. គណៈគិលានុបដ្ឋាក គណៈឆ្មប សមាគមគិលានុបដ្ឋាក និងសមាគមឆ្មប បញ្ជូនរបាយការណ៍ប្រចាំខែ ពីវឌ្ឍនៈភាពមកនាយកដ្ឋានមន្ទីរពេទ្យ ដើម្បីបានដឹងពីការីកចម្រើន និងធ្វើការចងក្រងជារបាយការណ៍រួម សម្រាប់វិជ្ជាជីវៈគិលានុបដ្ឋាក និងឆ្មប។ ៣. មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី ខេត្ត ជាមួយប្រធានមន្ទីរពេទ្យ និងប្រធានថែទាំមន្ទីរពេទ្យ រៀបចំប្រជុំជាទៀងទាត់ ដើម្បីពិនិត្យមើលពីបញ្ហាប្រឈមដែលកើតមាននៅតាមមន្ទីរពេទ្យ និងស្វែងរកដំណោះស្រាយដែលជាប្រយោជន៍ដល់អ្នកជំងឺ ដល់មន្ទីរពេទ្យ និងដល់មន្រ្តីសុខាភិបាល។ ៤. ប្រធានមន្ទីរពេទ្យបង្អែក គួររៀបចំឱ្យគណៈកម្មការថែទាំមន្ទីរពេទ្យនីមួយៗ មានប្រធាន អនុប្រធាន សមាជិក និងមានកន្លែងពួកគាត់អាចប្រជុំប្រចាំខែ មានតួនាទី និងភារកិច្ច និងរៀបចំផែនការសកម្មភាពប្រចាំឆ្នាំសម្រាប់សេវាថែទាំ។ ៥. នៅតាមមន្ទីរពេទ្យ គិលានុបដ្ឋាក និងឆ្មប ត្រូវកំណត់សូចនាករតាមផ្នែក ដើម្បីពង្រឹងការអនុវត្តព្រមទាំងធ្វើការតាមដាន និងវាយតម្លៃសូចនាករឱ្យបានច្បាស់លាស់។

សាស្រ្តាចារ្យរដ្ឋមន្ត្រី ក៏បានណែនាំដល់អង្គសន្និសីទទាំងមូល ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការអនុវត្តការងារបន្ថែមទៀត ដូចជា ១. ត្រូវត្រួតពិនិត្យអនាម័យតាមតាមន្ទីរពេទ្យ ចុះតាមសាលនានា ប្រធានថែទាំត្រូវប្រជុំរៀងរាល់ អាទិត្យដើម្បីពិភាក្សាពីបញ្ហា និងដោះស្រាយជាមួយគ្នា ២. ត្រូវធ្វើកិច្ចការឱ្យកាន់តែប្រសើរឡើង ៣. កិច្ចសហប្រតិបត្តិការជាមួយសហភាតរៈ និងដៃគូនានា ៤. ផ្តល់ការថែទាំប្រកបដោយមេត្តាករុណាសម្រាប់អ្នកជំងឹ ៥. ជាម្ចាស់ការលើការងារដែលខ្លួនបានធ្វើ ៦. យកចិត្តទុកដាក់កាងារជាសំខាន់ ៧. ត្រៀមដោះស្រាយបញ្ហាផ្សេងឱ្យបានទាន់ពេលវេលា និង ៨. មានទស្សនៈវិស័យវែងឆ្ងាយសម្រាប់ការងារថែទាំ។

គួរបញ្ជាក់ថា សន្និសីទគិលានុបដ្ឋាក និងឆ្មប រៀបចំឡើងក្នុងគោលបំណង ដើម្បីចែករំលែកពីបទពិសោធន៍ ប្រសិទ្ធភាពការងារដឹកនាំផ្នែកថែទាំ ការគ្រប់គ្រង ការអប់រំគិលានុបដ្ឋាក-ឆ្មប ការអភិវឌ្ឍវិជ្ជាជីវៈបន្ត ការកែលម្អគុណភាព និងសុវត្ថិភាពអ្នកជំងឺ នវានុវត្តន៍បច្ចេកវិទ្យាទំនើបក្នុងវិស័យថែទាំជំងឺ ការអនុវត្តគ្លីនិកកម្រិតខ្ពស់ ការអនុវត្តន៍ផ្អែកលើភស្តុតាង និងសមត្ថភាពផ្នែកថែទាំនៅប្រទេសកម្ពុជា។

សន្និសីទនេះ ក៏មានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង ថ្នាក់ដឹកនាំនៅតាមមន្ទីរពេទ្យជាតិ និងថ្នាក់ក្រោមជាតិ តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា (WHO) តំណាងទីភា្នក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន ប្រចាំកម្ពុជា (JICA) តំណាងទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍអន្តរជាតិ (USAID) និងគណៈគិលានុបដ្ឋាក គណៈឆ្មប សមាគមគិលានុបដ្ឋាក និងសមាគមឆ្មប រួមទំាងអង្គការដៃគូសុខាភិបាល ដែលមានការអញ្ជើញចូលផ្ទាល់ ៣០០ នាក់ និងតាមប្រព័ន្ធ Zoom ចំនួន ១០០០ នាក់៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


