ព័ត៌មានជាតិ
កសិករស្រុកបរវេលដាំដំណាំស្អំ ទទួលបានចំណូលបន្ថែមដើម្បីផ្គត់ផ្គង់គ្រួសារបន្ទាប់ពីធ្វើស្រែ
ដំណាំស្អំជាដំណាំមួយប្រភេទដែលប្រជាពលរដ្ឋភាគច្រើននិយមទទួលទានជាសម្ល ស្ងោរ ចៀន ឬធ្វើជាអន្លក់ផ្សេងៗផងដែរ។ មួយវិញទៀតដំណាំប្រភេទនេះងាយស្រួលដាំដុះមិនរើសដី មិនចំណាយដើមទុនច្រើន និងឆាប់ទទួលបានផលលឿនផងដែរ។

កំពុងឈរកាត់ត្រួយស្អំដើម្បីយកទៅលក់នៅឯផ្សារបរវេល លោក មី មុយ មានវ័យ៦៧ឆ្នាំ រស់នៅភូមិសួនស្លា ឃុំក្ដុលតាហែន ស្រុកបរវេល ខេត្តបាត់ដំបង បានលើកឡើងថា លោកបានណាំស្អំនេះក្រោយផ្ទះប្រហែលជាង៣០០ដើម លើដីទទឹង៥ម៉ែត្រ និងបណ្ដោយ២០ម៉ែត្រ។ លោកបន្ដថា ដំណាំស្អំត្រូវការស្រោចទឹកក្នុងមួយសប្ដាហ៍ពីរដងសម្រាប់រដូវប្រាំង ចំណែកឯរដូវវស្សាមិនចាំបាចស្រោចទឹកវាទេ។
លោកបានបន្ដថា ដំណាំស្អំចាប់ផ្ដើមដាំដំបូងប្រើរយៈពេលតែ១ខែប៉ុណ្ណោះអាចកាត់ត្រួយខ្ចីៗលក់បានហើយ បើគិតរហូតដល់ពេលនេះ ដំណាំស្អំលោកមានរយៈពេលបីឆ្នាំហើយ។ លើសពីនេះលោកបានបន្ថែមថា ដំណាំស្អំមិនពិបាកដាំទេ គេអាចទុកកម្ពស់វាត្រឹម១ម៉ែត្រជាង កុំឲ្យវាលូតខ្ពស់ពេកពិបាកកាត់។ មួយទៀតវិញ ដោយសារដំណាំស្អំនេះនៅជាប់រោងចិញ្ចឹមកណ្ដុរកូនប្រុសលោកស្រាប់ ដូច្នេះមិនហត់ដាក់ជី និងបាញ់ថ្នាំអ្វីឡើយ។

កសិកររូបនេះបានបន្ដលើកឡើងថា ដំណាំស្អំនេះ ពីរថ្ងៃកាត់ត្រួយម្តង កាត់ម្ដងបានផលពី៥គីឡូក្រាម ទៅ៧គីឡូក្រាមតម្លៃចន្លោះពី ២០០០រៀល ទៅ៤០០០រៀល ក្នុង១គីឡូក្រាម ក្នុងរដូវវស្សា ចំពោះរដូវប្រាំងបានតម្លៃថ្លៃគួរសមពេលខ្លះលោតដល់១ម៉ឺនរៀលក៏មានដែរ។
ដូចនេះ កសិករមានដីទំនេរគួរងាកមកសាកដាំដំណាំស្អំនេះ គ្រាន់បានចំណូលថវិកាខ្លះដើម្បីផ្គត់ផ្គង់ជីវភាព មួយចំណែកផងដែរ។ មិនតែប៉ុណ្ណោះក៏អាចកាត់បន្ថយការចំណាយលុយទិញបន្លែផ្សេងៗបានមួយកំរិតថែមទៀតផង៕
អត្ថបទ៖ សោ និយមរ័ត្ន



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម៥ ម៉ោង ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ១ សប្តាហ៍ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
នយោបាយ២ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី