Connect with us

KPT+

ស្រឡាញ់ស្ទើរលេបក៏ដោយ មនុស្សស្រីមិនគួរលះបង់ ៥ យ៉ាងនេះដើម្បីផ្គាប់ចិត្តគូស្នេហ៍

បានផុស

នៅ

ត្បិតនិយមន័យស្នេហា ជាការលះបង់ តែពុំមែនបានសេចក្ដីថា ប្រគល់អ្វីគ្រប់យ៉ាងដើម្បីគេឡើយ។​ មានរឿងខ្លះគួរផ្ដល់ឲ្យគូស្នេហ៍ ហើយក៏មានរឿងខ្លះត្រូវទុកសម្រាប់ខ្លួននិងអ្នកផ្សេងទៀត។ មិនថាយើងស្រឡាញ់បុរសណាអស់ពីបេះដូងក៏ដោយ ប៉ុន្តែត្រូវទុកចំណែកខ្លះនៅនឹងខ្លួន កុំឲ្យគេ ១០០% ពេក។

១. អត្តសញ្ញាណខ្លួន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្រឡាញ់គេប៉ុនមេឃក៏ដោយ កុំចោលយើងដែលជាយើងដើម្បីគេតែម្នាក់។ គ្រប់គ្នាមានអ្វីមួយដែលសម្គាល់ពីខ្លួនឯងរួមមាន បុគ្គលិកលក្ខណៈ និងក្តីសុបិន្តជាដើម។ នារីខ្លះស្រឡាញ់ការងារសង្គម តែក៏ត្រូវបង្ខំចិត្តតាមចិត្តគេទៅធ្វើគណនេយ្យករ។ នារីខ្លះចូលចិត្តរាប់អានមិត្ត តែត្រូវបង្ខំខ្លួនកុំឲ្យដើរច្រើន តាមការចង់បានរបស់គេ។ បែបនេះយើងសប្បាយចិត្ត? ស្រឡាញ់គ្នារមែងលះបង់ដើម្បីគ្នា​ ពុំមែនធ្វើបាបខ្លួនឯងសម្រាប់គ្នាឡើយ។

២. គ្រួសារ

ការកាត់ផ្តាច់គ្រួសារដើម្បីបំពេញចិត្តគូស្នេហ៍ ជាទង្វើរនៃការបំផ្លាញទំនាក់ទំនងរវាងខ្លួននិងសាច់ឈាមឯង។ កម្រមានមនុស្សណាក្រៅពីគ្រួសារ ស្រឡាញ់យើងស្មើឪពុកម្ដាយបងប្អូនណាស់។ គេអាចធុញទ្រាន់ គេអាចបោះបង់យើង តែគ្រួសារនឹងមិនទុកយើងចោលជាដាច់ខាត។ ដូច្នេះ កុំព្រោះគេ ហើយទុកអ្នកផ្ទះចោល។

៣. មិត្តភាព

ដរាបណាមិត្តភាពរបស់នៅតែល្អនឹងគ្នា ហើយពួកគេបន្ថែមអ្វីដែលជាភាពវិជ្ជមានដល់យើង ហេតុអីត្រូវកាត់ពួកគេចេញពីចំណែកនៃជីវិត ដោយប្រគល់ពេលស្ទើរទាំងអស់នៅតែជាមួយគូស្នេហ៍? ធ្លាប់ជួបទេ​?​ អ្នកខ្លះមានស្នេហា ភ្លេចមិត្តភក្ដិ។ កុំយកតម្រាប់តាមចរិតបែបនេះ ក្រែងស្នេហាមិនសមបំណងហើយ មិត្តភាពក៏បាត់បង់ទៀត។

៤. តម្លៃសីលធម៌

ស្ត្រីខ្មែរខុសពីបរទេស ព្រោះវប្បធម៌យើងឲ្យតម្លៃមនុស្សស្រីលើភាពបរិសុទ្ធ។ ត្បិតតែការប្រកាន់ប្រពៃណីជារឿងហួសសម័យបន្តិចសម្រាប់មនុស្សសម័យថ្មី តែវានៅតែជាប្រធានបទមួយដែលបុរសៗចង់បានពីនារី រីឯចាស់ទុំក៏ផ្ដល់តម្លៃខ្លាំងដែរ។

ប្រគល់ក្ដីស្រឡាញ់ ការយកចិត្តទុកដាក់ និងបោះចោលចរិតមិនល្អដើម្បីសង្សារ ដាច់ខាតខ្លួនប្រាណមិនមែនជាវត្ថុដែលត្រូវលះបង់ បើមិនចង់មានវិប្បដិសារី។

៥. ក្ដីសុខខ្លួនឯង

ស្រឡាញ់គេជាងខ្លួនឯង ទើបមនុស្សស្រីព្រមទ្រាំ ដើម្បីសេចក្ដីសុខបុរសជាសង្សារ។ សាកត្រឡប់មកគិតបន្តិច! តើគេពិតជាទទួលបានក្ដីសុខ? ហើយយើងពិតជាសប្បាយចិត្ត? ឬមួយជាសម្ពាធសម្រាប់យើង? បើជ្រុលជាមិនមានប្រយោជន៍ទាំងសងខាង ស្រីៗយើងត្រឡប់មកស្រឡាញ់ខ្លួនឯងច្រើនជាងគេវិញ កុំត្រាំត្រែងវេទនាចិត្ត ឯគេក៏មិនពេញចិត្ត៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Useful Gen

ចុចអាន៖ ស្វាមីដែលធ្វើឱ្យភរិយាក្លាយជាមនុស្សស្រីមានសំណាងដោយមិនចាំបាច់មានលុយកាក់ច្រើន

ចុចអាន៖ រឿង ៣ យ៉ាងនេះមនុស្សប្រុសមិនចូលចិត្តពីនារីដែលខ្លួនស្រឡាញ់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម