KPT+
រឿង ៣ យ៉ាងនេះមនុស្សប្រុសមិនចូលចិត្តពីនារីដែលខ្លួនស្រឡាញ់
មនុស្សស្រីទូទៅតែងតែចង់ឲ្យបុរសដែលខ្លួនស្រឡាញ់យកចិត្តទុកដាក់ និងខ្វល់ពីនាង។ ជួនកាលនាងមានចរិតឫកពាប្រែប្រួលតាមមិនទាន់ ធ្វើឲ្យបុរសៗទៅជាង៉េមង៉ាមមិនយល់ពីនាងឡើយ។ ទោះមនុស្សប្រុសមិនចូលចិត្តបញ្ចេញអារម្មណ៍ដូចមនុស្សស្រីក៏ដោយ ក៏នារីៗគួដឹងរឿង ៣ យ៉ាងនេះដែលប្រុសៗមិនចូលចិត្តពីមនុស្សដែលខ្លួនស្រឡាញ់នោះទេ៖
១. ចរិតសាំញ៉ាំ

អ្វីដែលបុរសស្អប់បំផុត គឺការយល់ពីចិត្តមនុស្សស្រី ព្រោះគេមានអារម្មណ៍ថាមនុស្សស្រីសាំញ៉ាំ តែងតែបញ្ចេញអារម្មណ៍មិនទៀងពេលខ្លះងរង៉ក់ ពេលខ្លះមុខស្រពោន ហើយពេលខ្លះមិននិយាយស្ដី។ ដោយសារតែបែបនេះ មនុស្សប្រុសយល់ថា មនុស្សស្រីមិនខុសពីកូនក្មេងទេ ទើបគេប្រែជាធុញទ្រាន់។
៣. ចាត់ទុកលុយជាធំ

បុរសតែងចង់ធ្វើជាខ្នង ឬជាស្មារដ៏រឹងមាំដើម្បីការពារសង្សាររបស់ខ្លួន តែមិនចូលចិត្តនារីណាដែលពឹងផ្អែកលើគេទាំងស្រុងឡើយ។ មនុស្សស្រីដែលចូលចិត្តទុកលុយជាធំពីមនុស្សប្រុស កំពុងតែបង្ហាញថា នាងមិនឲ្យតម្លៃលើភាពមិនស្មោះត្រង់នោះទេ។ ហេតុនេះ បុរសខ្លាចរអាបំផុតមនុស្សស្រីដែលប្រាថ្នាសម្ភារៈនិយមនិងលុយកាក់ច្រើនជាងក្តីស្រឡាញ់របស់គេ។
១. ភាពស្ងប់ស្ងាត់របស់នារី

មនុស្សប្រុសមិនចូលចិត្ត និងរឹតតែខ្លាចបំផុតនៅពេលមនុស្សស្រីធ្លាប់រីករាយ ប្រែសភាពទៅជាស្ងប់ស្ងាត់ភ្លាមៗ។ ពេលខ្លះ មនុស្សប្រុសមិនចេះតែដឹងចិត្តមនុស្សស្រីគ្រប់ពេលនោះទេ ដូច្នេះពេលនាងនៅស្ងៀមគឺធ្វើឲ្យអារម្មណ៍មនុស្សប្រុសហេងហាងជាទីបំផុត៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ទំនាក់ទំនងស្នេហាមិនកុហកគ្នា នាំមកនូវជីវិតដ៏មានគុណភាព
ចុចអាន៖ ដើម្បីអាជីព ដើម្បីមានជីវិតថ្មីដែលល្អជាងនេះ ស្រីៗត្រូវចេះផ្លាស់ប្ដូរ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


