Connect with us

ជីវិតកម្សាន្ដ

សមាគមសិល្បករខ្មែរ នឹងរៀបចំកម្មវិធី «ស្នាមញញឹមនៃកម្ពុជា» ៣ ថ្ងៃពេញលើទឹកដីខេត្តសៀមរាប ដើម្បីផ្សព្វផ្សាយទេសចរណ៍

បានផុស

នៅ

ក្រោម​ការ​ដឹក​នាំ​របស់​​លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន សមាគមសិល្បករខ្មែរ គ្រោងនឹងរៀបចំកម្មវិធី «ស្នាមញញឹមនៃកម្ពុជា» រយៈ​ពេល ៣ថ្ងៃ​ពេញ ចាប់​ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៥ ខែ​សីហា ខាង​មុខ​នេះ នៅ​លើទឹកដី​ខេត្ត​សៀមរាប ក្នុង​គោល​បំណង​ដើម្បី​ចូល​រួម​ផ្សព្វផ្សាយ​ពី​ទេសចរណ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុង​កិច្ច​ប្រជុំ​ដែល​រៀប​ចំ​ឡើង​នា​រសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ ម្សិល​មិញ​នេះ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បានបង្ហាញ​នូវមោទនភាព ចំពោះ​ថ្នាក់ដឹកនាំ និងក្រុមការងារសមាគមទាំអស់ ដែល​លះបង់កម្លាំកាយចិត្ត ពេលវេលា ចូលរួមដឹកនាំ និងអនុវត្ត​តួនាទី ភារកិច្ចផ្សេង​ៗរបស់​សមាគមរហូតមក​ប្រកបដោយស្មារតី​ទទួលខុស​ត្រូវខ្ពស់បំផុត ដើម្បីបុព្វហេតុវិស័យសិល្បៈវប្បធម៌ ក៏ដូចជា​សកម្មភាព​សប្បរសធម៌​នានា និង​ការងារសង្គមជាច្រើន ក្នុងនាមសមាគមសិល្បករខ្មែរ។

លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​អះអាង​ថា «កម្មវិធី “ស្នាមញញឹមនៃកម្ពុជា” ដែលគ្រោ​ងរៀបចំនៅលើទឹក​ដីដ៏បវរនៃខេត្តសៀមរាប ជា​សក្ខីភាពបន្ថែម​ទៀត​បង្ហាញពីការ​ចូលរួមរបស់​សមាគម​សិល្បករខ្មែរ ដែល​មិនត្រឹម​តែយកចិត្តទុកដាក់ចូលរួមក្នុងវិស័យសិល្បៈវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែសមាគម​ក៏បានគិតគួរ​ដោយផ្សារភ្ជាប់ចូលរួម​ក្នុងវិស័យទេសចរណ៍ផងដែរ»។

មិន​តែ​ប៉ុណ្ណោះ នេះ​គឺ​ជា​ការអនុវត្តតាមផែនការសកម្មភាពរបស់សមាគម ដែលកន្លង​មកតាមរយៈ​ផែនការសកម្មភាព​ទាំងនោះ​ហើយ បាន​ក្លាយជាផែនទី​ចង្អុលផ្លូវ​សម្រាប់​សមាគមសិល្បករខ្មែរ​ប្រតិបត្តិតាមប្រកប​ដោយប្រសិទ្ធភាព និងសក្ដិសិទ្ធិភាពលើការចូលរួមជួយដល់សង្គមជាតិ លើកិច្ចការងារក្នុងវិស័យវប្បធម៌ ហើយ​ពេល​នេះ​យើង​ក៏បានចូលរួម​លើវិស័យទេសចរណ៍បន្ថែមទៀត ដែលត្រូវបានចាត់ទុកថា ជាឧស្សាហកម្ម​គ្មាន​ផ្សែង និងជាការនាំចេញនៅនឹងកន្លែងនោះ។

ដដែល​នោះ លោកជំទាវអ្នកឧកញ៉ាប្រធានសមាគម បានប្រកាសជំហរចូលរួមជាមួយនឹងក្រុមប្រឹក្សាភិបាល ក៏ដូចជាក្រុមការងារពាក់ព័ន្ធទាំងអស់​ដើម្បីធ្វើយ៉ាងណា​ឱ្យផែនការសកម្មភាព​ផ្សព្វផ្សាយពីទេសចរណ៍​តាមរយៈកម្មវិធី«ស្នាមញញឹមនៃកម្ពុជា» ប្រព្រឹត្តទៅបានរលូន ស្របតាមអនុសាសន៍​ណែនាំរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលផង និងបង្ហាញពីការប្ដេជ្ញាចិត្ត​របស់សមាគម​ចូលរួមក្នុងកិច្ចការ​ជួយសង្គមជាតិផងដែរ។ ជាពិសេស ការគាំទ្ររបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមកលើសមាគមសិល្បករខ្មែរ ដោយបាន​អនុញ្ញាតឱ្យសមាគមបានរៀបចំកម្មវិធីដ៏មានសារៈសំខាន់នេះនៅលើទីតាំងដ៏សមរម្យផងដែរ៕

អត្ថបទ៖ ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម