ព័ត៌មានអន្ដរជាតិ
ហារីសបន្តនាំមុខត្រាំក្នុងលទ្ធផលស្ទង់មតិថ្មី
ខណៈពេលដែលការបោះឆ្នោតប្រធានាធិបតីរបស់សហរដ្ឋអាមេរិកកាន់តែរំកិលជិតមកដល់ ស្ថាប័នស្រាវជ្រាវស្ទង់មតិបានចេញផ្សាយលទ្ធផលជាបន្តបន្ទាប់ ដើម្បីចង់ដឹងប្រជាប្រិយភាពរបស់បេក្ខជនទាំងពីរបក្ស ស្របពេលបេក្ខជនកំពូលនៃបក្សទាំងពីរត្រៀមឡើងជជែកដេញដោលនៅបណ្តាញផ្សព្វផ្សាយចាប់ពីដើមខែកញ្ញា។

លទ្ធផលស្ទង់មតិថ្មីមួយ របស់ស្ថាប័នស្រាវជ្រាវ Ipsos បានបង្ហាញថា បេក្ខនារីប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ លោកស្រី កាម៉ាឡា ហារីស (Kamala Harris) បាននាំមុខលោក ដូណាល់ ត្រាំ (Donald Trump) ជាបេក្ខជនមកពីគណបក្សសាធារណរដ្ឋ។
លទ្ធផលស្ទង់មតិនោះ បានបង្ហា្ញញថា លោកស្រី កាម៉ាឡា ហារីស ទទួលបានការបោះឆ្នោតគាំទ្រចំនួន ៤២ភាគរយ ធៀបនឹងការគាំទ្រលោក ដូណាល់ ត្រាំ មានចំនួន៣៧ភាគរយ សម្រាប់ការបោះឆ្នោតប្រធានាធិបតីអាមេរិកថ្ងៃទី៥ខែវិច្ឆិកា។ នេះបើយោងតាមការស្ទង់មតិរបស់ Ipsos ដែលបានចេញផ្សាយនៅថ្ងៃទី៨ខែសីហា។
ប្រជាប្រិយភាពរបស់ លោកស្រី កាម៉ាឡា ហារីស ដែលបច្ចុប្បន្នជាអនុប្រធានាធិបតី និងទទួលបានការយល់ព្រមពីលោក ចូ បៃដិន សម្រាប់ការឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីសហរដ្ឋអាមេរិកសម្រាប់ការបោះឆ្នោតអាណត្តិទី៤៧ នៅក្នុងខែវិច្ឆិកាខាងមុខនេះ។
លោក ចូ បៃដិន ហាក់ចាញ់ប្រៀបលោក ដូណាល់ ត្រាំ ក្នុងការជជែកដេញដោលលើកដំបូងកាលចុងខែមិថុនាឆ្នាំនេះផ្តោតលើទិដ្ឋភាពទូទៅរបស់សហរដ្ឋអាមេរិក ស្ថានភាពពិភពលោក បញ្ហាជនអន្តោរប្រវេសន៍ជាដើម ហើយលោកក៏សម្រេចចិត្តបោះបង់ការប្រកួតប្រជែងសម្រាប់ការបោះឆ្នោតប្រធានាធិបតីសម្រាប់អាណត្តិទី២របស់លោក ដោយប្រគល់កិច្ចការនេះទៅលោកស្រី កាម៉ាឡា ហារីស។
ក្រោយការយល់ព្រមពីប្រមុខគណបក្សប្រជាធិបតេយ្យមិនប្រហែល២សប្តាហ៍ ការស្ទង់មតិនោះ បានរកឃើញថា លោកស្រី ហារីស បានពង្រីកការនាំមុខចាប់តាំងពីការស្ទង់មតិ ២២-២៣ ខែកក្កដា ដែលរៀបចំឡើងដោយទីភ្នាក់ងារព័ត៌មាន Reuters និង Ipsos ដែលរកឃើញថា លោកស្រីហារីស មានចំនួន៣៧ភាគរយទល់នឹង៣៤ភាគរយលើលោកត្រាំ។
ការស្ទង់មតិទូទាំងប្រទេសលើមនុស្សពេញវ័យអាមេរិកចំនួន ២០៤៥នាក់ ដែលធ្វើឡើងនៅថ្ងៃទី ២ដល់៧ខែសីហា បានរកឃើញថា ៤ភាគរយនៃអ្នកដែលបានស្ទង់មតិគាំទ្របេក្ខជនឯករាជ្យ Robert Kennedy Jr ធ្លាក់ចុះពី១០ភាគរយនៅក្នុងខែកក្កដា។
នៅក្នុងការស្ទង់មតិដាច់ដោយឡែក Ipsos បានរកឃើញថា លោកស្រី ហារីស នាំមុខលោក ត្រាំ ពី៤២ភាគរយទៅ៤០ភាគរយនៅក្នុងរដ្ឋចំនួន៧ដែលលទ្ធផលបោះឆ្នោតគឺកៀកគ្នាបំផុតក្នុងឆ្នាំ២០២០ រួមមានរដ្ឋ Arizona, Georgia, Michigan, Nevada, North Carolina, Pennsylvania and Wisconsin៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


