កីឡា
កីឡាអូឡាំពិកបារីស ជាព្រឹត្តិការណ៍មានអត្ដពលិកសុំរៀបការច្រើនបំផុត
ព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២៤បានក្លាយជាកន្លែងដែលអត្ដពលិកសំណើសុំមិត្តស្រីរៀបការច្រើនជាងគេបំផុត។ នេះជារឿងមួយមិនស្មានដល់ ក្នុងចំណោមរឿងរ៉ាវជាច្រើនដែលបាន កើតមានក្នុងព្រឹត្តិការណ៍លំដាប់ពិភពលោក។
ក្នុងពិធីបិទអូឡាំពិកប៉ារីស គណៈកម្មាធិការរៀបចំអូឡាំពិកទីក្រុងប៉ារីសបានបង្ហើបថា នេះជាកីឡាអូឡាំពិកមានសំណើសុំរៀបការច្រើនជាងគេគឺមានអត្តពលិកចំនួន៨គូបានស្នើសុំមិត្តស្រីរៀបការ។ គូស្នេហ៍ដំបូងសុំរៀបការគឺកីឡាករបាល់គប់អាហ្សង់ទីន Pablo Simonet បានស្នើសុំកីឡាការិនីវាយកូនគោលទឹកកក Maria Pilar Campoy នៅភូមិអូឡាំពិក កាលពីថ្ងៃទី២៦ ខែកក្កដា ជាពេលព្រឹត្តិការណ៍អូឡាំពិកចាប់ផ្តើមបើកជាផ្លូវការ។
គូស្នេហ៍ទី២គឺកីឡាការិនីចិន Huang Yaqiong ក្រោយឈ្នះមេដាយមាសកីឡាវាយសីចម្រុះមានការភ្ញាក់ផ្អើលនៅពេលមិត្តប្រុសកីឡាករ Liu Yuchen បានស្នើសុំរៀបការ កាលពីថ្ងៃទី២ ខែសីហា។ ចំណែកគូស្នេហ៍ទី៣គឺកីឡាករទូកអាមេរិក Justin Best បានស្នើសុំមិត្តស្រី Lainey Duncan នៅម៉ម Eiffel ជាមួយផ្កាកុលាបពណ៌លឿងជិត ៣,០០០ទង កាលពីថ្ងៃទី៥ ខែសីហា បន្ទាប់ពីឈ្នះមេដាយមាសអូឡាំពិក។
គូស្នេហ៍ទី៤គឺ កីឡាការិនីបារាំង Alice Finot បានរត់ទៅកន្លែងអ្នកគាំទ្រ រួចលុតជង្គង់ស្នើសុំមិត្តប្រុស Bruno Martínez Bargiela រៀបការ កាលពីថ្ងៃទី៧ ខែសីហា ទោះបីជាមិនបានឈ្នះមេដាយក្នុងវគ្គផ្ដាច់ព្រ័ត្រចម្ងាយ៣,០០០ម៉ែត្រក៏ដោយ។
គូស្នេហ៍ទី៥គឺកីឡាការិនីទូកក្តោង២រូប Sarah Steyaert និង Charlott Picon បាននិយាយថា ពួកគេនឹងភ្ជាប់ពាក្យ ប្រសិនបើពួកគេឈ្នះមេដាយមាសឬប្រាក់ក្នុងប្រកួតកីឡាអូឡាំពិកប៉ារីស។ ថ្វីត្បិតតែឈ្នះត្រឹមតែសំរឹទ្ធ ប៉ុន្តែពួកគេទាំង២នៅតឺបានភ្ជាប់ពាក្យកាលពីថ្ងៃទី២ ខែសីហា។
គូស្នេហ៍ទី៦គឺកីឡាការិនីកាយសម្ព័ន្ធអុីតាលី Alessia Maurelli បានភ្ញាក់ផ្អើល និងរំជើបរំជួលនៅពេលមិត្តប្រុស Massimo Bertelloni ស្នើសុំភ្លាមៗ បន្ទាប់ពីនាង និងមិត្តរួមក្រុមឈ្នះមេដាយសំរឹទ្ធកាលពីថ្ងៃទី១០ ខែសីហា។ គូស្នេហ៍ទាំងពីរបានរួមរស់ជាមួយគ្នាអស់រយៈពេល២ឆ្នាំមកហើយ។
គូស្នេហ៍ទី៧គឺកីឡាករបាល់ឱបអាមេរិក Alev Kelter និងកីឡាការិនី Kathryn Treder បានភ្ជាប់ពាក្យ បន្ទាប់ពីឈ្នះមេដាយសំរិទ្ធ។ ចំណែកគូស្នេហ៍ទី៨គឺកីឡាករវាយកូនបាល់អាមេរិក Payton Otterdahl បានលុតជង្គង់ដើម្បីស្នើសុំមិត្តស្រី Maddy Nilles នៅម៉ម Eiffel បន្ទាប់ពីបានបញ្ចប់នៅចំណាត់ថ្នាក់លេខ៤ក្នុងវគ្គផ្តាច់ព្រ័ត្រ៕
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


