កីឡា
Devin Haney ជិតវិលចូលសង្វៀនវិញ ក្រោយស្ងាត់មួយរយៈ
អ្នកប្រដាល់សកល Devin Haney កំពុងអន្ទះសារក្នុងការឡើងសង្វៀនសាជាថ្មី ក្រោយជួបបញ្ហាចម្រូចម្រាសក្នុងការប្រកួតជាមួយកីឡាករ Ryan Garcia កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤។

ការប្រកួតរបស់កីឡាករ Ryan Garcia ជាមួយ Devin Haney ត្រូវបានគេសន្មត់ថាជាការប្រកួតមានការចាប់អារម្មណ៍ច្រើនបំផុតនៅឆ្នាំ២០២៤ ប៉ុន្ដែវាបានបញ្ចប់ទៅដោយរឿងរ៉ាវមិនសមហេតុផល។ ការប្រកួតចាយពេលអស់១២ទឹកកីឡាករ Garcia បានធ្វើឲ្យ Haney ដួលជាជាច្រើនលើក ហើយ Garcia ឈ្នះបានពិន្ទុអំឡុងពេលនោះ។
ទោះបីជាយ៉ាងណា ក្រោយការធ្វើតេស្តសារធាតុហាមឃាត់បរាជ័យរវាង Ryan Garcia និង Devin Haney បានប្រែក្លាយជាការប្រកួតមិនប្រកាសលទ្ធផលទៅវិញ។ កីឡាករ Haney បានខកចិត្តជាខ្លាំង។ អ្នកគាំទ្រមួយចំនួនជឿថានេះជាមូលហេតុធ្វើឲ្យរូបគេបាត់មុខពីបណ្ដាយទំនាក់ទំនងសង្គម។ ប៉ុន្ដែថ្មីៗនេះកីឡាករ Haney បានបង្កភាពភ្ញាក់ផ្អើលពាក់ព័ន្ធនឹងការវិលចូលសង្វៀនជាថ្មី។

កីឡាករ Devin Haney បានបង្ហោះក្នុងបណ្ដាញសង្គមថា ៖«ការប្រកួតវាមិនដូចមុនទេ ដល់ពេលខ្ញុំត្រឡប់មកវិញហើយ»។ លោកបានទាក់ទងជាមួយអ្នកផ្សព្វផ្សាយអារ៉ាប៊ីសាអូឌីត លោក Turki Alalshikh ដោយនិយាយាថា ជួបគ្នាឆាប់ៗ។ នោះមានន័យថា ការប្រកួតដ៏ធំមួយទំនងជានឹងកើតមានក្នុងពេលខាងមុខនេះ។
ត្រឡប់ទៅកាលពីចុងខែឧសភា លោក Eddie Hearn អ្នកផ្សព្វផ្សាយកីឡាជនជាតិអង់គ្លេស និងជាប្រធានក្រុមហ៊ុន Matchroom Sport និង Professional Darts Corporation ធ្លាប់បាននិយាយថា Devin Haney អាចនឹងប្រកួតជាមួយកីឡាករ Sandor Martin ក្នុងការប្រកួតស្ថាប័ន WBC៕
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


