សន្តិសុខសង្គម
ពលរដ្ឋប្ដេជ្ញាមិនចូលរួមជាមួយក្រុមជ្រុលនិយម ខណៈផែនការពួកគេត្រូវបានបរាជ័យ
ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ បង្ហាញគោលជំហរមិនចូលរួមជាមួយសកម្មភាពបះបោរទាំងឡាយណា មានចេតនាទុច្ចរិត បង្កភាពវឹកវរដល់សង្គមជាតិ ខណៈប្រទេសជាតិកំពុងស្ថិតក្នុងសម័យសុខសន្តិភាព។

ពលរដ្ឋលើកឡើងថា សកម្មភាពនៃការញុះញង់របស់ជនអគិតិ និងក្រុមជ្រុលនិយមក្រៅច្បាប់មួយចំនួន វាពុំមែនជាការនាំយកភាពរីកចម្រើនមកឱ្យកម្ពុជានោះឡើយ ផ្ទុយទៅវិញវាជាចេតនាទុច្ចរិតចង់ឱ្យខ្មែរឈ្លោះគ្នាឯងជាមួយជាតិសាសន៍ឯង និងនាំឱ្យកម្ពុជាអាចនឹងធ្លាក់ចូលទៅក្នុងភ្លក់ភ្លើងសង្គ្រាម។
ពលរដ្ឋបន្តទៀតថា សម័យកាលបច្ចុប្បន្ន ក្រោមការដឹកនាំរាជរដ្ឋាភិបាលដោយសម្តេចធិបតី ហ៊ុន ម៉ាណែត គឺប្រទេសជាតិ មានសុខសន្តិភាពពេញលេញហើយ ដូច្នោះហើយក្នុងនាមពលរដ្ឋ ត្រូវបន្តចូលថែរក្សាសន្តិភាពឱ្យបានគង់វង្សទាំងអស់គ្នាផងដែរ។

គួរបញ្ជាក់ថា ផែនការណ៍របស់ក្រុមជ្រុលនិយមក្រៅច្បាប់ ដែលបានញុះញង់ពលរដ្ឋកម្ពុជា ប៉ងធ្វើកុបកម្មផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ គឺមិនអាចកើតឡើងបាននោះឡើយ ព្រោះមិនមានពលរដ្ឋចូលរួមជាមួយអំពើទុច្ចរិតនេះឡើយ ខណៈមេខ្លោងបះបោរមួយចំនួន ត្រូវសមត្ថកិច្ចបង្ក្រាប។

បើទោះបីជាស្ថានភាពទូទៅក្នុងសង្គម មានភាពស្ងប់ស្ងាត់ល្អក៏ប្រសើរក៏ដោយ កម្លាំងអាជ្ញាធរមានសមត្ថកិច្ចនៅតាមមូលដ្ឋាននីមួយៗ នៅតែបន្តបង្កើនការយកចិត្តទុកដាក់ ក្នុងការការពារសន្តិសុខសុវត្ថិភាពជូនពលរដ្ឋដដែល ពិសេសគឺប្រឆាំង និងបង្ក្រាបដាច់ខាត លើក្រុមឧទ្ទាមក្រៅច្បាប់ទាំងឡាយណា ដែលមានបំណងរៀបចំផែនការណ៍បះបោរផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់៕
អត្ថបទ៖ សុភា



-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


