ជីវិតកម្សាន្ដ
តួឯកថៃ Weir Sukollawat នាំប្រពន្ធភ្លក់ម្ហូបខ្មែរ ភ្ញាក់នឹងរសជាតិ សរសើរមិនដាច់ពីមាត់
កាលពីថ្មីៗនេះ តារាសម្ដែងប្រុស ប្រចាំប៉ុស្តិ៍លេខ៧ ដ៏ល្បីល្បាញនៃប្រទេសថៃ លោក Weir Sukollawat បាននាំប្រពន្ធ និង កូនស្រី ធ្វើដំណើរមកកម្សាន្តនៅខេត្តសៀមរាប ទឹកដីអង្គរ ហើយលោកក៏បានថតជាវីឌេអូដំណើរកម្សាន្តរបស់លោក បង្ហោះទៅក្នុងឆានែល យូធូប Weircation ផងដែរ។

ជាមួយគ្នានេះ នៅក្នុងវីដេអូមួយរបស់ Weir បានធ្វើដំណើរទៅទទួលទានអាហារថ្ងៃត្រង់នៅភូមិព្រះដាក់ ដែលជាទីកន្លែងអាហារដ៏ល្បីល្បាញនៅខេត្តសៀមរាប។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀតនោះ តារាប្រុសរូបនេះ បានអង្គុយសរសើរម្ហូបគ្រប់មុខរបស់ខ្មែរយើង ព្រមទាំងបង្អួតទៅកាន់កាមេរ៉ា សរសើរមិនដាច់ពីមាត់ថា ឆ្ងាញ់ជាប់ចិត្ត។

មិនតែប៉ុណ្ណោះ ភរិយារបស់លោក ក៏បានបង្វែកាមេរ៉ា មកនិយាយសរសើរ លើកមេដៃ បង្ហាញថា ម្ហូបរបស់ខ្មែរ ឆ្ងាញ់គ្រប់មុខផងដែរ។ នៅក្នុងនោះ Weir បានកម្មង់ម្ហូបនៅក្នុងភោជនីយដ្ឋានមួយនៅក្នុងភូមិព្រះដាក់ ដែលមានដូចជា ប្រហុកអាំងលើជ្រុញ មាន់អាំង និងម្ហូបមួយមុខទៀត។
តាមរយៈវីឌេអូមួយនេះ បានបង្ហាញថា តួឯកប្រុសរូបនេះ មានការស្រឡាញ់ជាប់ចិត្តនឹងម្ហូបខ្មែរជាខ្លាំង មិនត្រឹមតែម្ហូបនោះទេ លោកក៏បានបង្ហាញនូវការសប្បាយរីករាយនៅក្នុងដំណើរកម្សាន្តមកស្រុកខ្មែរផងដែរ។ បើក្រឡេកទៅមើលជីវិតរបស់ Weir វិញ លោកហាក់ដូចជាមានក្ដីសុខ និង សុភមង្គលជាមួយនឹងគ្រួសារតូចជាខ្លាំង ដោយលោកប្រើប្រាស់ជីវិតយ៉ាងសាមញ្ញ ពិសេស លោកតែងតែចំណាយពេលជាមួយនឹងភរិយា និង កូនស្រីសំណព្វចិត្ត៕
ប្រភព៖ Weircation






-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


