សន្តិសុខសង្គម
ពលរដ្ឋផ្លូវរថភ្លើងស្នើសុំពន្លឿនដោះស្រាយ ខណៈផ្លូវសងខាងផ្លូវរថភ្លើងត្រូវពង្រីកម្ខាងៗ ១១ ម៉ែត្រ
ប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវរថភ្លើង ក្នុងសង្កាត់ទឹកល្អក់ទី១ ក្នុងមូលដ្ឋានខណ្ឌទួលគោកបានស្នើសុំឱ្យ អាជ្ញាធរខណ្ឌ និងអាជ្ញាធររាជធានី ជួយពន្លឿនក្នុងការដោះស្រាយផលប៉ះពាល់ដីលំនៅដ្ឋានរបស់ពួកគាត់ ខណៈផ្លូវសងខាងផ្លូវរថភ្លើងនេះ ត្រូវការពង្រីកអោយបានធំរហូតម្ខាងៗ ១១ ម៉ែត្រ ដើម្បីសម្រួលចរាចរណ៍ពីមហាវិថីសហព័ន្ធរុស្ស៊ី។

ការស្នើឱ្យពន្លឿនការដោះស្រាយករណីខាងលើនេះ បានធ្វើឡើង នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ នេះ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌទួលគោក អាណត្តិទី៤ ឆ្នាំ២០២៤នេះ នៅមហោស្របចេនឡា សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ក្រោមវត្តមាន លោក ទូច ស៊ុនណារី អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌទួលគោក លោក ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ម៉ែន សិរី ប្រធានក្រុមប្រឹក្សាខណ្ឌទួលគោក និងលោក ជា ពិសី អភិបាលខណ្ឌទួលគោក។

លោក ប៉ិច សុខឃឿន ចៅសង្កាត់ទឹកល្អក់ទី១ តំណាងឱ្យប្រជាពលរដ្ឋរស់នៅភូមិទី១៥ និងទី១៦ តាមបណ្តោយផ្លូវរថភ្លើង ក្នុងសង្កាត់ទឹកល្អក់ទី១ បានលើកឡើងពីណើរ និងសំណូមពររបស់ប្រជាពលរដ្ឋថា ផ្លូវសងខាងផ្លូវរថភ្លើងនេះ ត្រូវការពង្រីកអោយបានធំរហូត ១១ ម៉ែត្រសងខាង ហើយគម្រោងនេះបានធ្វើឱ្យប៉ះពាល់លំនៅដ្ឋានប្រជាពលរដ្ឋមួយចំនួន។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ប្រជាពលរដ្ឋដែលទទួលរងប៉ះពាល់ទាំងនោះ បានឯកភាពចំពោះការដោះដូររបស់អាជ្ញាធរ ដែលឱ្យដីពួកគាត់ទៅរស់នៅ ភូមិគោកខ្សាច់ សង្កាត់ប្រទះឡាង ខណ្ឌដង្កោ និងទៅនៅសង្កាត់សំរោងក្រោម ខណ្ឌព្រែកព្នៅ។ ប៉ុន្តែមកដល់ពេលនេះ នៅមិនទាន់ដោះស្រាយ ដូច្នេះហើយពួកគាត់សូមឱ្យអាជ្ញាធរជួយពន្លឿនការដោះស្រាយនេះ។

លោក ជា ពិសី បានលើកឡើងថា រដ្ឋបាលខណ្ឌទួលគោក បានបម្រើសេវា តម្រូវការជូនប្រជាពលរដ្ឋបានយ៉ាងល្អ ដូច្នេះទើបនៅក្នុងវេទិកានេះ មិនសូវមានប្រជាពលរដ្ឋលើកឡើងជាសំណើ និងសំណូមពរច្រើន ព្រោះអ្វីជាកង្វល់ និងបញ្ហារបស់ពួកគាត់ ត្រូវបានអាជ្ញាធរខណ្ឌទួលគោក ពិសេសក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានខណ្ឌទួលគោកដឹកនាំដោយ លោកកិត្តិនីកោសលបណ្ឌិត ឱម យិនទៀង ជាប្រធាន បានដោះស្រាយជូនពួកគាត់បានរហូតដល់ ២ ១៧៦ សំណើ និងសំណូមពរ នៅសេសសល់ចំនួន ១២៤ ករណី ក្រុមការងារបាន និងកំពុងដោះស្រាយ។

លោក ជា ពិសី បន្តថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌទួលគោក នាព្រឹកថ្ងៃទី២៣ សីហានេះ មានតំណាងប្រជាពលរដ្ឋបានលើកឡើងជាសំណើ សំណូមពរចំនួន ៣ រូប ពាក់ព័ន្ធនឹងការសុំជួយកាប់ដើមឈើចាស់ទ្រុឌទ្រោម ១ ដើម ដោះស្រាយបញ្ហាលូ និងសុំដោះស្រាយផលប៉ះពាល់ នៃការពង្រីកផ្លូវតាមបណ្តោយផ្លូវរថភ្លើង ក្នុងសង្កាត់ទឹកល្អក់ទី១។ ចំណែកសំណើជាលាយល័ក្ខអក្សរ ដាក់ចូលក្នុងប្រអប់សំបុត្រ មានចំនួន ២៨ សំបុត្រផងដែរ។
លោក ជា ពិសី បានបញ្ជាក់ថា ចំពោះសំណើ សំណូមពរខាងលើនេះ អាជ្ញាធរនឹងធ្វើការដោះស្រាយឱ្យបានល្អ។ចំណែកសំណើដោះស្រាយផលប៉ះពាល់ នៃការពង្រីកផ្លូវតាមបណ្តោយផ្លូវរថភ្លើង ក្នុងសង្កាត់ទឹកល្អក់ទី១ អាជ្ញាធរនឹងបង្កើតអង្គប្រជុំមួយជាមួយជំនាញ់ពាក់ព័ន្ធ និងជាមួយរដ្ឋបាលរាជធានីភ្នំពេញដើម្បីដោះស្រាយករណីនេះឱ្យទទួលបានផលល្អ។

លោក ម៉ែន សិរី ប្រធានក្រុមប្រឹក្សាខណ្ឌទួលគោក បានលើកឡើងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌទួលគោក នេះធ្វើឡើងដើម្បីប្រជាពលរដ្ឋបានជួបគ្នា និងបានពិភាក្សាលើបញ្ហាផ្សេងៗ ដែលជាកង្វល់របស់ប្រជាពលរដ្ឋឱ្យអាជ្ញាធរបានដឹងលឺ ហើយរួមគ្នាដោះស្រាយ ដែលមានដូចជា បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន បញ្ហាអភិវឌ្ឍន៍ និងការបម្រើសេវាជូនប្រជាពលរដ្ឋនៅមូលដ្ឋានជាដើម៕
អត្ថបទ៖ ស្រីរ័ត្ន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


