Connect with us

ព័ត៌មានជាតិ

បណ្តាញ​ផ្លូវ​ជាតិ ១៥ ខ្សែ និង​​ស្ពានធំៗ ២ កន្លែង​ កំពុង​ដំណើរការ​សាងសង់​បន្តបន្ទាប់ ​ឈាន​បញ្ចប់​ឆាប់ៗនេះ

បានផុស

នៅ

តាមរយៈវីដេអូ ដែលបង្ហាញពីសមិទ្ធផល​ធំ​ៗ​ក្នុង​វិស័យ​សាធារណការ និង​ដឹកជញ្ជូន នៅ​ឆ្នាំទី១ នៃ​អាណត្តិទី៧ របស់​រាជរដ្ឋាភិបាល ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ បាន​​កំពុង​ស្ថាបនា​ផ្លូវ ​និង​ស្ពាន​ធំ​ៗ ដែល​ប្រើប្រាស់​ថវិកា និង​ហិរញ្ញប្បទាន​របស់​ដៃ​គូរ​អភិវឌ្ឍន៍​នានា សរុប​ចំនួន​ ១៥ ​ខ្សែ និង​ស្ពានធំៗ​​ចំនួន​ ២ កន្លែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែង ក្រៅ​ពី​គម្រោងហេដ្ឋារចនាសម្ព័ន្ធ​​ផ្លូវស្ពាន​​ដែល​បានសាងសង់​រួចរាល់​ និង​ដាក់​​ឱ្យ​ប្រើប្រាស់​ជា​បន្តបន្ទាប់ ក្រសួង​សាធារណការ​និងដឹកជញ្ជូន​ក៏​បាន​កំពុង​ស្ថាបនា​ផ្លូវ​សំខាន់​ៗចំនួន ១៥ ​ខ្សែ ​និង​ស្ពាន​ធំ​ៗ​ចំនួន ២​ កន្លែង​ទៀត​ដែលនឹង​បញ្ចប់​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ​។

ក្នុង​នោះ​ ផ្លូវដែលកំពុងស្ថាបនា រួម​មាន​ ផ្លូវ​ល្បឿន​លឿន​ភ្នំ​ពេញ​-ក្រុង​បាវិត, ផ្លូវ​ជាតិ​លេខ៤​, ផ្លូវ​ជាតិ​លេខ​៥, ផ្លូវ​ជាតិ​លេខ​៧, ផ្លូវ​ជាតិ​លេខ​១០, ផ្លូវ​ជាតិ​លេខ២៣, ផ្លូវ​ជាតិ​លេខ៣១, ផ្លូវ​ជាតិ​លេខ៣៣, ផ្លូវ​ជាតិ​លេខ៤១, ផ្លូវ​ជាតិ​លេខ៤៨​, ផ្លូវ​ជាតិ​លេខ៧១C, ផ្លូវ​ជាតិ​លេខ៧៣, ផ្លូវ​ខេត្ត​លេខ៣១២, ផ្លូវ​ខេត្ត​​លេខ៣៧៧ និង​ផ្លូវ​ខេត្ត​លេខ៣៧៧A។

ដោយ​ឡែក ចំពោះ ស្ពាន​ទាំង​ ២ ដែល​ក្រសួង​សាធារណការ បាន​នឹង​កំពុង​អនុវត្ត​គម្រោង​ គឺ​ ស្ពាន​មេគង្គ​ក្រចេះ និង​ស្ពាន​ឆ្លង​កាត់​ទន្លេបាសាក់ (ចាក់​អង្រែ​ក្រោម-ព្រែកប្រា)។

គួរជម្រាបដែរថា ក្រោមការដឹកនាំបន្តវេនដោយរដ្ឋមន្ត្រីវ័យក្មេង លោក ប៉េង ពោធិ៍នា ពាក់ព័ន្ធនឹងវិស័យសាធារណការ ក្នុងរយៈពេល ១ ឆ្នាំដំបូង នីតិកាលទី៧ នៃរដ្ឋសភា បាន​សម្រេច​សមិទ្ធផលធំៗចំនួន ១១ គម្រោង​ផ្សេងគ្នា​ដែល​បាន​ញ្ចប់​និង​កំពុងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សម្រាប់បម្រើឱ្យផលប្រយោជន៍ជាតិ និងប្រជាជនខ្មែរទាំងមូល​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម