Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ១០គ្រួសារ ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

បានផុស

នៅ

លោកជំទាវ ញូង ចរិយា ភរិយាឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្តល់ជូនគ្រួសារដែលមានពិការភាព និងជីវភាពខ្វះខាតចំនួន១០គ្រួសារ រស់នៅក្នុងឃុំពង្រ ឃ៉ំមហាលាភ ឃុំល្វេ ស្រុកកោះសូទិន នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤នេះ។

ពលរដ្ឋមានពិការភាពទាំង១០គ្រួសារ នៅក្នុងស្រុកកោះសូទិន បានថ្លែងអំណរគុណដល់អំណោយដ៏ថ្លៃថ្លារបស់សាខាកាកបាទក្រហមកម្ពុជា និងរដ្ឋបាលខេត្តកំពង់ចាមដែលតែងយកចិត្តទុកដាក់ចុះសួរសុខទុក្ខ និងលើកទឹកចិត្តជានិច្ចដល់ពលរដ្ឋ ព្រោះទុក្ខលំបាករបស់ពលរដ្ឋ ជាទុក្ខលំបាករបស់ថ្នាក់ដឹកនាំ គោលនយោបាយដ៏ល្អនេះពលរដ្ឋ និងបន្តគាំទ្រគ្រប់កាលៈទេសៈ៕

អត្ថបទ៖ សាន វិឡែម

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម