សន្តិសុខសង្គម
ស្នងការខេត្តកំពត ប្រកាសផ្ដល់ប្រាក់១លានរៀលដល់សាធារណជនណាដែលស្គាល់អត្តសញ្ញាណបុរសម្នាក់ឈរនោមនៅរូបសំណាកសេះសមុទ្រ
លោកឧត្ដមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរឹទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពត នៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នា២០២៤នេះ បានប្រកាសផ្ដល់ប្រាក់ចំនួន១លានរៀលដល់សាធារណជនរូបណាដែលផ្ដល់អត្តសញ្ញាណរបស់បុគ្គលម្នាក់ដែលឈរនោមនៅទីតាំងទេសចរណ៍រូបសំណាកសេះសមុទ្រ ដែលជាកន្លែងភ្ញៀវទេសចរជាតិ និងអន្តជាតិមកទស្សនាកម្សាន្ដដ៏ទាក់ទាញរបស់ខេត្តកំពត។ ការប្រកាសរកអត្តសញ្ញាណលើបុគ្គលម្នាក់នោះ បន្ទាប់ពីលោកបានឃើញឃ្លឺបវីដេអូមួយពីសកម្មភាពរបស់បុរសម្នាក់បានឈរនោមនៅទីតាំងរូបណាកសេះសមុទ្រ ដែលលោកគិតថា ជាទង្វើអសីលធម៌ ស្មោគគ្រោគបំផុត ។

តាមរយៈសារបង្ហោះនៅលើទំព័រប៊ុកផ្លូវការរបស់លោកស្នងការខេត្តកំពត នៅរសៀលថ្ងៃទី៣១សីហានេះ បានសរសេរថា «នេះជាទង្វើរអសីលធម៌ជាទីបំផុត ខ្ញុំនឹងស្រាវជ្រាវរកបុគ្គលនេះអោយឃើញ បងប្អូនណាដែលស្គាល់អត្តសញ្ញាណបុគ្គលដ៏ស្មោគគ្រោគនេះ សូមផ្តល់អោយខ្ញុំ ខ្ញុំនឹងជូនថវិការចំនួន ១លានរៀល។

សូមជម្រាបថា តាមឃ្លឺបវីដេអូបង្ហោះភ្ជាប់ដោយសំណេររបស់លោកឧត្ដមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរឹទ្ធ ដែលទំនងជាថតបានដោយប្រជាពលរដ្ឋពីសកម្មភាពបុរសម្នាក់ឈរនោមនៅទីតាំងរូបសំណាកសេះសមុទ្រ ដែលជាទីតាំងដ៏ទាក់ទាញរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកម្សាន្ដជាច្រើនកោះករ៕
អត្ថបទ៖ សុខុម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


