ព័ត៌មានជាតិ
រដ្ឋមន្ត្រីកិច្ចការព្រំដែន៖ ការបោះបង្គោលព្រំដែន គឺផ្អែកលើផែនទីដែលបារាំងបន្សល់ទុក ច្បាប់អន្តរជាតិ និងពលរដ្ឋ
រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន លោក ឡាំ ជា អះអាងថា ការបោះបង្គោលព្រំដែននៅកម្ពុជាជាមួយប្រទេសជិតខាង គឺផ្អែកលើផែនទីដែលបានបន្សល់ទុកពីសម័យអាណានិគមបារាំង ច្បាប់អន្តរជាតិ និងពលរដ្ឋ។ លោក ឡាំ ជា លើកឡើងដូច្នេះ ក្នុងពេលផ្ដល់បទសម្ភាសជាមួយទូរទស្សន៍ជាតិកម្ពុជា(ទ.ទ.ក) នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ នេះ។

បទសម្ភាសន៍មួយនេះ ធ្វើឡើងបន្ទាប់ពីទណ្ឌិតសម រង្ស៊ី បានចេញមកចោទប្រកាន់ថា បង្គោលព្រំដែនកម្ពុជាដែលបានបោះរួចជាមួយភាគីវៀតណាមចេះដើរ ចេះរំកិល ដែលការលើកឡើងរបស់ទណ្ឌិត សម រង្ស៊ី គឺផ្អែកលើ Google Map។

នៅក្នុងបទសម្ភាសលោករដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនលើកឡើងដូច្នេះ៖«កិច្ចការងារព្រំដែន ដែលរដ្ឋលេខាដ្ឋានទទួលបន្ទុកកិច្ចការព្រំដែនទទួលបន្តកសាងកិច្ចការដ៏សំខាន់ ដែលមានសារៈប្រយោជន៍បំផុតសម្រាប់ជាតិនេះ គឺក្នុងការងារកំណត់ព្រំដែននេះ យើងផ្អែកទៅលើគោលការណ៍ធំ៣។ ទី១ផ្អែកទៅលើផែនទីដែលបន្សល់ទុកពីអាណានិគមបារាំង ដែលជាផែនទីគោល យើងយកធ្វើជាមូលដ្ឋាន គឺជាផែនទីដែលយើងកំណត់ថាជាមរតកខ្សែព្រំដែនមិនកែប្រែ។ ទី២ គឺយើងផ្អែកទៅលើគោលការណ៍ច្បាប់អន្តរជាតិ និងឧត្ដមានុវត្តន៍អន្តរជាតិ និងទី៣ យើងផ្អែកទៅលើការកាន់កាប់រស់នៅជាច្រើនជំនាន់របស់ប្រជាពលរដ្ឋ»។
តាមលោក ឡាំ ជា ការពន្យល់របស់បុគ្គលមួយចំនួនដែលផ្អែកលើផែនទីពីGoogle Map គឺមិនអាចយកជាការបានឡើយ ព្រោះកិច្ចការងារបោះបង្គោលព្រំដែន ដែលកម្ពុជា បានធ្វើកន្លងមកជាមួយប្រទេសជិតខាងដូចជា ថៃ ឡាវ និងវៀតណាម គឺជំនាញការមិនអាចយកផែនទីណា ដែលក្រៅពីផែនទីដែលបន្សល់ទុកពីក្រុមភូមិសាស្ត្រឥណ្ឌូចិន បារាំង ដែលបានបោះពុម្ពជាផ្លូវការណ៍ ហើយបានកំណត់ព្រំដែនរដ្ឋកម្ពុជាជាមួយវៀតណាម កម្ពុជាជាមួយឡាវ និងកម្ពុជាជាមួយថៃ៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


