Connect with us

ព័ត៌មានអន្ដរជាតិ

ទូកដឹកជនចំណាកស្រុក​លិច​នៅអង់គ្លេស​បណ្តាល​ឲ្យ​ស្លាប់​១២នាក់

បានផុស

នៅ

យ៉ាងហោចណាស់មនុស្ស១២នាក់ដែលភាគច្រើនជាស្ត្រី និងកុមារបានស្លាប់​ដោយ​លង់​ទឹក​ក្នុងហេតុការណ៍លិចទូក​ដែល​ជិះដោយ​​ជនចំណាកស្រុកនៅឆ្នេរសមុទ្រភាគខាងជើងប្រទេសបារាំងកាលពីថ្ងៃអង្គារ។ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNNនៅថ្ងៃទី០៤ខែកញ្ញានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបភាព៖ PA)

លោក Frederic Cuvillier អភិបាលក្រុង Boulogne-sur-Mer បានឱ្យដឹងថា មនុស្សជិត៧០នាក់នៅលើទូក ខណៈចំនួនពិតប្រាកដគឺមិនច្បាស់លាស់នៅឡើយនោះទេ។ ក្រុមសង្គ្រោះបន្ទាន់បានជួយសង្គ្រោះមនុស្សចំនួន៥៣នាក់ និងបានស្រង់សាកសព ខណៈអ្នកដែលត្រូវ​បាន​សង្គ្រោះ​ជា​ច្រើន​នាក់​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ហើយ​ត្រូវ​ការ​ការ​ព្យាបាល​បន្ទាន់។

ឧទ្ធម្ភាគចក្រ៣គ្រឿង នាវានេសាទ ២គ្រឿង និងទូក២គ្រឿង ត្រូវបានដាក់ពង្រាយក្នុងប្រតិបត្តិការស្វែងរក និង ជួយ សង្គ្រោះ។ អាជ្ញាធរបានឲ្យដឹងថា ជនចំណាកស្រុកភាគច្រើននៅលើទូកហាក់ដូចជាមកពីប្រទេស Eritrea។ ១០នាក់​ក្នុង​ចំណោម១២នាក់​ដែល​បាន​ស្លាប់​ជា​ស្ត្រី និង​ខ្លះ​ទៀត​ជា​អនីតិជន និងដូចជាត្រូវបានលិចប្រហែល៥គីឡូម៉ែត្រពីឆ្នេរសមុទ្រ Cap Gris-Nez ភាគខាងជើងនៃប្រទេសបារាំង។

ឧបទ្ទវហេតុនេះគឺជាសោកនាដកម្មចុងក្រោយបង្អស់នៅដែនទឹកអង់គ្លេស ដែលការឆ្លងកាត់តាមរយៈទូកតូចៗរបស់ជនចំណាកស្រុកព្យាយាមទៅដល់ប្រទេសអង់គ្លេសបានកើនឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ខណៈកាល​ពី​ខែ​សីហា​កន្លង​ទៅ មនុស្ស​៦​នាក់​បាន​ស្លាប់​ពេល​ទូក​ដែលដឹក​ជន​ចំណាក​ស្រុក​រាប់​សិប​នាក់​បាន​ក្រឡាប់។

(រូបភាព៖ PA)

គួរបញ្ជាក់ថា មនុស្សជិត៣០០០០នាក់បានទៅដល់ចក្រភពអង់គ្លេសដោយឆ្លងកាត់ច្រកដែនសមុទ្រតាមទូកតូចៗកាលពីឆ្នាំមុន​។ យោងតាមតួលេខរបស់ការិយាល័យសន្តិសុខ​មាតុភូមិ (Home Office) នាវាតូចៗផ្សេងទៀតដែលដឹកមនុស្សមួយក្រុមធំក្នុងការធ្វើដំណើរដ៏គ្រោះថ្នាក់ក្នុងក្តីសង្ឃឹមស្វែងរកសិទ្ធិជ្រកកោននៅក្នុងចក្រភពអង់គ្លេស។

ទោះយ៉ាងណាបញ្ហានេះបានក្លាយជាឧបសគ្គនយោបាយដ៏សំខាន់សម្រាប់រដ្ឋាភិបាលមុន ដែលត្រូវបានរិះគន់ដោយក្រុមសិទ្ធិមនុស្សចំណាកស្រុកចំពោះយុទ្ធសាស្រ្តដ៏រឹងរូសប្រឆាំងនឹងអ្នកស្វែងរកសិទ្ធិជ្រកកោន និងសម្រាប់រដ្ឋបាលការងារថ្មី៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម